NEWS

News and Events (Khmer)

ប្រាសាទមេបុណ្យខាងលិច កំពុងចាប់ផ្តើមចេញរូបរាងជាបណ្ដើរៗ ក្រោយពេលមានការជួសជុលចាប់ពីឆ្នាំ២០១២ មក។ បច្ចុប្បន្ន ក្រុមកម្មករកំពុងបំពេញការងារយ៉ាងមមាញឹក ដើម្បីឱ្យគម្រោងជួសជុល និងលើកតម្លៃនៃប្រាសាទមេបុណ្យខាងលិចនេះ ប្រព្រឹត្តិទៅតាមការគ្រោងទុក និងដើម្បីស្វាគមន៍ភ្ញៀវទេសចរចូលទៅទស្សនា។
ក្នុងឱកាសដ៏មមាញឹកបំពេញបេសកកម្មការងារនៅខេត្តសៀមរាប ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញទស្សនកិច្ចការងារនៅរមណីយដ្ឋានអង្គរ។
របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា រយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន២៥០៧សំណើ ក្នុងចំណោម៣៤៣៩សំណើ។
កូនឈើជាបន្តបន្ទាប់ បានចែកជូនដល់សាធារណជនដែលបានមកស្នើសុំដើម្បីយកទៅដាំនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ តួយ៉ាង រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានចែកជូនកូនឈើចំនួន ៣,២៧៧ដើម។
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលអមដំណើរដោយលោក គ្រីស្ដុហ្វ ហ្សីហ្កូដូ (CHRISTOPHE GIGAUDAUT) ទីប្រឹក្សាសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដើម្បីស្វែងយល់ពីការងារទូទៅ។ នេះជាទស្សនកិច្ចដំបូងរបស់សហប្រធានភាគីបារាំង ខណៈដែលលោកទើបនឹងចូលមកជំនួសការងារពីអតីតសហប្រធានចាស់ ដែលចប់អាណត្តិ។
ដើម្បីឲ្យសោភ័ណភាពបានប្រសើរឡើងវិញនៅក្នុងឧទ្យានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានធ្វើការកាត់សម្អាតដើមឈើដែលដួលរលំដោយសារភ្លៀង និងខ្យល់កន្ទ្រាក់ក្នុងរដូវវស្សាឆ្នាំនេះបានចំនួន៩៧ដើម ដែលដើមឈើទាំងនោះមានមុខកាត់ពី១០ស.ម ដល់៧០ស.ម និងស្ថិតនៅតាមទីតាំងផ្សេងៗគ្នាដូចជា៖
បច្ចុប្បន្នបរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមប្រែមុខមាត់ថ្មីជាបណ្ដើរៗស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោកដែលមានភាពទាក់ទាញដ៏អស្ចារ្យ ដោយលោកអ្នកអាចឃើញនូវទស្សនីយភាពថ្មី ប្លែកភ្នែក ពេលមកទស្សនាប្រាសាទអង្គរវត្ត ក្រោយពីតំបន់នេះមានការអភិវឌ្ឍជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរជាតិអប្សរា។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
2053
Yesterday
:
7526
This Week
:
09579
This Month
:
0104258
Total
:
012873690