ព័ត៌មានថ្មីៗ

មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ

បានផ្សាយនៅ ថ្ងៃទី 08 ខែ កក្កដា ឆ្នាំ2015 02:53 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរមានតួនាទី និងភារកិច្ចដូចខាងក្រោម៖
  • រៀបចំកម្មវិធី និងក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់ស្រាវជ្រាវបេតិកភណ្ឌរូបីនិងអរូបីនិងវិស័យផ្សេងទៀតពាក់ព័ន្ធនឹងការគ្រប់គ្រង ឧទ្យានអង្គរនិងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា
  • ពិនិត្យនិងផ្តល់យោបល់លើសំណើរស្រាវជ្រាវរបស់ដៃគូជាតិនិងអន្តរជាតិនៅក្នុងឧទ្យាន អង្គរ និងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា
  • រៀបចំអនុស្សរណៈយោគយល់ (MOU) ជាមួយដៃគូជាតិនិងអន្តរជាតិ ដែលស្រាវជ្រាវនៅក្នុងឧទ្យានអង្គរនិងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា
  • ទំនាក់ទំនង តាមដាន និងសហការជាមួយដៃគូជាតិនិងអន្តរជាតិ ដែលស្រាវជ្រាវនៅក្នុងឧទ្យានអង្គរនិងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា
  • ប្រមូលផ្តុំរាល់ឯកសារស្រាវជ្រាវដោយដៃគូជាតិនិងអន្តរជាតិនៅក្នុងឧទ្យានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា
  • រៀបចំរបាយការស្តីពីលទ្ធផលស្រាវជ្រាវ និងផ្សព្វផ្សាយលទ្ធផលទាំងនោះ ដើម្បីបង្កើន ចំណេះដឹងជូនដល់អង្គភាព ស្ថាប័ន ដៃគូជាតិ និងអន្តរជាតិដែលទាក់ព័ន្ធ គ្រប់គ្រង និងតម្កល់ឯកសារអង្គរ
  • ធ្វើរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារតាមការកំណត់ជូនអគ្គនាយកអាជ្ញាធរជាតិអប្សរា
  • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនដោយប្រធានអាជ្ញាធរជាតិអប្សរា និងអគ្គនាយកអាជ្ញាធរជាតិអប្សរា
មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរមានផ្នែកចំនួន៤ដើម្បីបំពេញភារកិច្ចខាងលើ៖
១. ផ្នែកទំនាក់ទំនងអន្តរជាតិ
ផ្នែកនេះមានភារកិច្ចចាត់ចែងកិច្ចការរដ្ឋបាល គ្រប់គ្រងបុគ្គលិក ទំនាក់ទំនងផ្ទៃក្នុង/សាធារណៈ ព្រមទាំងរៀបចំអនុស្សរណៈយោគយល់ជាមួយដៃគូជាតិនិងអន្តរជាតិនានាដែលមាន គម្រោងស្រាវជ្រាវនៅក្នុងឧទ្យានអង្គរនិងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ បន្ថែមពីនេះទៀតផ្នែកទំនាក់ទំនងអន្តរជាតិមានភារកិច្ចពិនិត្យ ផ្តល់យោបល់លើសំណើសុំស្រាវជ្រាវ តាមដាន សហការជាមួយដៃគូជាតិនិងអន្តរជាតិដែលកំពុងមានភារកិច្ច ឬស្រាវជ្រាវក្នុងឧទ្យានអង្គរ និងក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

សិក្ខាកាមអន្តរជាតិនៃសិក្ខាសាលាអន្តរជាតិស្តីពីការអភិរក្ស និងគ្រប់គ្រងឯកសារបេតិកភណ្ឌរៀបចំដោយ KOICA មកធ្វើកម្មសិក្សានៅបណ្ណាសាតម្កល់ឯកសារអង្គរនៃអាជ្ញាធរអប្សរាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤

២. ផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ

ផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយមានភារកិច្ចរៀបចំកម្មវិធីនិងយុទ្ធសាស្រ្តសម្រាប់ស្រាវជ្រាវ បេតិកភណ្ឌរូបី អរូបីនិងវិស័យផ្សេងៗទៀតដែលទាក់ទងនិងការគ្រប់គ្រងឧទ្យានអង្គរនិងក្នុង តំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដូចជា៖ អារ្យធម៌ ជាតិពន្ធុវិទ្យា ទំនៀមទម្លាប់ប្រពៃណី របស់អ្នកស្រុកអង្គរ ផ្តិតនិងសិក្សាសិលាចារិក និងផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ និងរៀបចំបាថកថា។ ​​​​

កំណាយស្រាវជ្រាវពីស្ថានីយស្លដែកខ្វាវ

ពិធីឡើងអ្នកតានៅវត្តអធ្វារ

ពិធីកោជក់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី

ពិធីបូជាសពព្រះគ្រូអនុគុណស្រុកអង្គរធំព្រះនាម ឃុតប៉ិត

ពិធីលៀងមេមត់នៅភូមិនគរក្រៅ

ការស្រាវជ្រាវផ្លូវបុរាណ

ការស្រាវជ្រាវគំនូរលើថ្ម

ការសិក្សាសិលាចារិក

ការផ្តល់បាឋកថាដល់និស្សិតមហាវិទ្យាល័យ

ការផ្តល់បាឋកថាដល់មន្រ្តី បុគ្គលិក អាជ្ញាធរជាតិអប្សរា

 
កម្មវិធីអប់រំបេតិកភណ្ឌសម្រាប់សិស្សថ្នាក់វិទ្យាល័យខ្មែរ-ថៃ

៣. ផ្នែកកុលាលភាជន៍អង្គរ
ផ្នែកនេះមានភារកិច្ចរៀបចំកម្មវិធីនិងយុទ្ធសាស្រ្តសម្រាប់ស្រាវជ្រាវផ្នែកកុលាលភាជន៍ និង អភិរក្សកុលាលភាជន៍ដោយរៀបចំបញ្ជីរសារពើភណ្ឌ ជួសជុលថែរក្សា និងតាំងបង្ហាញ។ បន្ថែមពីនេះទៀតផ្នែកនេះមានភារកិច្ចរៀបចំការធ្វើការវិភាគភាជន៍តាមបែបវិទ្យាសាស្រ្ត ដោយមានការសហការជាមួយស្ថាប័នអន្តរជាតិនានា ។

កំណាយឡផលិតកុលាលភាជន៍នៅភូមិបង្កោង (ឡលេខ២៦)
កម្មវិធីបណ្តុះបណ្តាលអ្នកជំនាញផ្នែកកុលាលភាជន៍

៤. ផ្នែកតម្កល់ឯកសារ
ផ្នែកនេះមានភារកិច្ចរៀបចំចងក្រងឯកសារគ្រប់ទម្រង់ដែលទទួលបាន ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងផ្សព្វផ្សាយឯកសារដែលមានដល់អ្នកស្រាវជ្រាវ និងនិស្សិត និងតាំងបង្ហាញមិនអចិន្ព្រៃយ៍អំពីឯកាសារសំខាន់ៗ ព្រមទាំងចលនាឲ្យមានការអាននៅកន្លែង។ ថ្មីៗនេះដោយមានការជួយឧបត្ថម្ភគាំទ្រពី Fund for the International Development of Archives (FIDA) ជាស្ថាប័នបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបុគ្គលិកលើជំនាញបណ្ណាសារ និង International Council on Archives (ICA) ដែលជាស្ថាប័នអន្តរជាតិគ្រប់គ្រងនិងអភិរក្សឯកសារបេតិកភណ្ឌយើងបានរៀបចំប្រព័ន្ធគ្រប់គ្រងឯកសារមានលក្ខណៈជាបណ្ណាសារដោយឲ្យឈ្មោះថា “តម្កល់ឯកសារអង្គរ” ដើម្បីតម្កល់ឯកសារមានតម្លៃនិងកម្រ ជាពិសេសទាក់ទងជាមួយបេតិកភណ្ឌអង្គរដើម្បីរក្សាទុកឯកសារទាំងនោះឲ្យបានគង់វង្សយូរអង្វែង ដោយប្រើកម្មវិធី(Access To Memory - ATOM) softwareATOM ដែលជាប្រព័ន្ធគ្រប់គ្រងឯកសារទាំងនេះ យើងបានបែងចែកជាពីរផ្នែក ៖

ផ្នែកទី១ ៖ ជាបណ្ណាល័យដែលមានកាតាឡុកអេឡិចត្រូនិក អ្នកអានអាចរកឯកសារពីចម្ងាយ បានតាមកាតាឡុកជាភាសាខ្មែរ បារាំង និងអង់គ្លេស។ បណ្ណាល័យនេះមានតម្កល់សៀវភៅ និងឯកសារផ្សេងៗជាង២៥០០ ច្បាប់ ភាគច្រើនទាក់ទងនឹងប្រវត្តិសាស្រ្ត សាសនា សិល្បៈ បុរាណវិទ្យា នរវិទ្យា ភាសាវិទ្យា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា និងឯកសារស្តីពីអង្គរ។

ផ្នែកទី២ ៖ ជាបណ្ណាសារតម្កល់ឯកសារអង្គរ ដោយផ្តោតលើការគ្រប់គ្រងឯកសារកម្រ និងសំខាន់ៗដែលទាក់ទងនឹងរមណីយដ្ឋានបេតិកភណ្ឌអង្គរតាមរយៈការធ្វើចំណាត់ថ្នាក់ ឯកសារដែលមាននៅក្នុងមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនិង នាយកដ្ឋាននានានៃអាជ្ញាធរជាតិអប្សរា។ ឯកសារទាំងនោះនឹងបញ្ចូលទៅក្នុងកម្មវិធី ATOM ដែលជាកម្មវិធីសម្រាប់គ្រប់គ្រង និងផ្សព្វផ្សាយជាសាកលតាមរយៈប្រព័ន្ធ Internet

បាថកថាដល់សិក្ខាកាមអន្តរជាតិនៃសិក្ខាសាលាអន្តរជាតិស្តីពីការអភិរក្ស និងគ្រប់គ្រងឯកសារបេតិកភណ្ឌ
ស្តីពីកិច្ចការតម្កល់ឯកសាររបស់អាជ្ញាធរជាតិអប្សរា

បណ្ណាល័យ

និស្សិតមហាវិទ្យាល័យបុរាណវិទ្យា និងសិក្ខាកាមអន្តរជាតិនៃសិក្ខាសាលាអន្តរជាតិ ស្តីពីការអភិរក្ស និងគ្រប់គ្រងឯកសារ
មកធ្វើកម្មសិក្សានៅបណ្ណាល័យអាជ្ញាធរជាតិអប្សរា

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
19
ថ្ងៃនេះ
:
20194
ម្សិលមិញ
:
26782
សប្តាហ៍នេះ
:
46976
ខែនេះ
:
0349959
សរុប
:
015419762