ព័ត៌មានថ្មីៗ

នាយកដ្ឋានគ្រប់គ្រងទឹក

បានផ្សាយនៅ ថ្ងៃទី 22 ខែ ឧសភា ឆ្នាំ2015 04:34 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
១. តួនាទី និងភារៈកិច្ច
- បង្កើតប្រព័ន្ធតាមដានស្វ័យប្រវត្តិអំពីទឹកនៅលើដី
- ធ្វើការវាស់វែងធារទឹកនៅតាមបណ្ដាផ្លូវទឹក
- ស្រាវជ្រាវ និងជួសជុលឡើងវិញនូវប្រព័ន្ធទឹកបុរាណក្នុងករណីចាំបាច់
- សិក្សាស្រាវជ្រាវប្រភពទឹកថ្មី
- ស្រាវជ្រាវរកដំណោះស្រាយផ្សេងៗ ដើម្បីចាត់ចែងប្រើប្រាស់ទឹកនៅលើដីសម្រាប់ជួយកាត់បន្ថយការ ប្រើប្រាស់ទឹកនៅក្រោមដី។
- បង្កើតប្រព័ន្ធតាមដានស្វ័យប្រវត្តិអំពីទឹកក្រោមដី តាមដានកម្ពស់ទឹកក្រោមដី និងធ្វើផែនទីខ្សែកម្ពស់ទឹក ក្រោមដីតាមរដូវកាល។
- តាមដានគុណភាពទឹកក្រោមដី និងធ្វើផែនទីអំពីការវិវត្តន៍
- រកវិធានការ ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹកក្រោមដី
- កំណត់ទីតាំងប្រព័ន្ធធារាសាស្រ្ដបុរាណ ដើម្បីធ្វើការថែរក្សា ឬ ជួសជុលឡើងវិញ
- តម្លើងស្ថានីយឧតុនិយម សម្រាប់ប្រមូលទិន្នន័យនៅក្នុងផ្ទៃរងទឹកភ្លៀងនៅក្នុងតំបន់
- តម្លើងប្រព័ន្ធតាមដានគុណភាពខ្យល់សមស្រប និងអចិន្រ្តៃយ៍
- បង្កើតប្រព័ន្ធទិន្នន័យគុណភាពខ្យល់តាមបែបវិទ្យាសាស្រ្ដ
- ផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ពីហានីភ័យដែលកើតមានឡើងដោយការបំពុលបរិយាកាស
- លើកសំណើពីដំណោះស្រាយ សម្រាប់ធានាការជួយទ្រទ្រង់សុខភាព និងសុខមាលភាពសាធារណៈ និងជាសុវត្ថិភាពរបស់ប្រាង្គប្រាសាទ។
- ធ្វើការគ្រប់គ្រងទឹកទាំងបរិមាណ និងគុណភាពនៅតំបន់សៀមរាបអង្គរ និងតំបន់ពាក់ព័ន្ធផ្សេងទៀត
- សិក្សាស្វែងរករុក្ខជាតិ និងសត្វនៅក្នុងតំបន់ ឬ ក្នុងស្រុក ដើម្បីប្រើប្រាស់ក្នុងការកែប្រែគុណភាពទឹក
- ធ្វើការសិក្សាអំពីបរិយាកាស និងអាកាសធាតុ ដោយរៀបចំឲ្យមានសំណង់ឧតុនិយម អាកាសធាតុ ប្រមូលរាល់ទិន្នន័យដែលមានស្រាប់នៅក្នុងតំបន់ តាមដានការប្រែប្រួលអាកាសធាតុ ឥទ្ធិពលដែលមាននៅលើ ជលសាស្រ្ដ ការបំពុលទឹក និងការបំពុលខ្យល់។
- ធ្វើការទំនាក់ទំនងជាមួយសមាជិកក្រុមប្រឹក្សាភិបាលអាជ្ញាធរអប្សរា ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់សាមីនាយកដ្ឋាន។
- សហការជាមួយនាយកដ្ឋានពាក់ព័ន្ធនូវរាល់សកម្មភាពណាដែលចាំបាច់
- ចូលរួមអនុវត្តន៍គោលនយោបាយការពារបរិស្ថានតាមស្ដង់ដារ ១៤០០១

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
1747
ម្សិលមិញ
:
2298
សប្តាហ៍នេះ
:
14541
ខែនេះ
:
0138021
សរុប
:
002948940