ព័ត៌មានថ្មីៗ

បាគង

បានផ្សាយនៅ ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ2015 04:14 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុង​ប្រវត្តិ​ស្ថាបត្យកម្ម​ខ្មែរ សំណង់​សាសនា​លើកទី​មួយ​ដែល​លេច​ធ្លោឡើង​ជាជាន់​ថ្នាក់​ច្បាស់ អ្នក​ស្រាវ​ជ្រាវ​និយម​ហៅថា​ " ប្រាសាទ​ភ្នំ " គឺ​ប្រាសាទ​បាគង​នេះ​ឯង ដែល​ព្រះ​បាទ​ឥន្ទ្រវរ្ម័ន​ប្រារព្ធ​ឆ្លង​នៅ​ គ.ស ៨៨១ ពោល​គឺពីរ ​ឆ្នាំ​ក្រោយ​ពី​បាន​ឆ្លង​ប្រាសាទ​ព្រះ​គោ​រួច ។ អ្នក​មក​ទស្សនា​ទី​នេះ​ច្រើន​តែ​ពុំ​បាន​ចាប់​អារម្មណ៍ទេថា​ ខ្លួន​នៅ​ក្នុង​បរិវេណ​កំពែង​ដី​ធំ​មួយ​ជាន់​ទៀត ដែល​មាន​ទំហំ ៩០០ ម x ៧០០​ ម ។

ឯ​កំពែង​ថ្ម​បាយ​ក្រៀម ដែល​ហ៊ុម​ព័ទ្ធ​គូទឹក​ខាង​មុខ​នេះ មានប្រវែង​ ៤០០​ ម x ៣០០ ម ។ នៅ​ចន្លោះ​កំពែងដី​និង​កំពែង​ថ្មនេះ មាន​ប្រាសាទ​ឥដ្ឋ​ចំនួន​ ២២ ភាគច្រើន​បាំង​ដោយ​រុក្ខជាតិ​ និង​លំនៅ​ដ្ឋាន ។ ពេល​ឆ្លង​ផុត​គូទឹក​ទៅ គេ​ឃើញ​សំណង់​ច្រើន​ប្រភេទ​ស្ថិត​នៅ​ជុំ​វិញ​តួ​ប្រាសាទធំដែលមាន​​ប្រាំ​ ថ្នាក់ ។ ប្រាសាទ​ឥដ្ឋ​ទាំង​អម្បាល​មាណ​នៅ​ក្នុង​ចំណោម​នោះ សុទ្ធតែមាន​ធ្នឹម​ឈើ​ដែល​សល់​តាំង​ពី​ជំនាន់​កសាង​មក ។

ចំណែក​ឯ​ប៉ម​ជា​កំពូល​កណ្ដាល ស្ថិត​នៅ​ខឿនលើ​បង្អស់នោះ សាង​ឡើង​ពេល​ក្រោយ​ទេ ពោល​គឺ​នៅ​សតវត្ស​ទី ១២ ។ យើង​ពុំ​ដឹង​ថា​ប្រាង្គ​ដើម​មាន​រូប​រាង​ដូច​ម្តេច​ឡើយ ។ ជុំ​វិញ​ខឿន​លើ​នោះ ពី​ដើម​ឡើយ​មាន​ចម្លាក់​ តែ​សព្វ​ថ្ងៃ​រលប់​បាត់​ស្ទើរ​តែ​អស់​ទៅ​ហើយ នៅ​សល់​តែ​ផ្ទាំង​តូច​មួយ​នៅ​ក្បែរ​ជណ្ដើរ​ខាង​ត្បូង ។












ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0836
ម្សិលមិញ
:
12642
សប្តាហ៍នេះ
:
44505
ខែនេះ
:
0380802
សរុប
:
002309462