ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ធ្វើទស្សកិច្ចសិក្សាកសិដ្ឋានសូម៉ានៅខេត្តតាកែវ

បានផ្សាយនៅ ថ្ងៃទី 14 ខែ កញ្ញា ឆ្នាំ2015 02:41 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ថ្នាក់ដឹកនាំគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលដឹកនាំដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោង និង ឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករង និងជាទីប្រឹក្សាគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានបំពេញទស្សនកិច្ចសិក្សារយៈពេល ៣ថ្ងៃ ពីថ្ងៃទី១១ដល់១៣ ខែកញ្ញា ឆ្នាំ២០១៥ នៅកសិដ្ឋានសូម៉ា ក្នុងស្រុកទន្លេបាទី ខេត្តតាកែវ។

ដំណើរទស្សនកិច្ចសិក្សានេះ ធ្វើឡើងដើម្បីស្រង់បទពិសោធន៍ពីការងារកសិកម្ម និងដំណាំហូបផ្លែ ជាពិសេស ការច្នៃដីឲ្យមានជីជាតិ ស្របនឹងស្ថានភាពដំណាំជាក់ស្តែង សម្រាប់យកមកអនុវត្តនៅក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ បំណងសំខាន់បំផុតនៃទស្សនកិច្ចសិក្សានេះ គឺរិះរកវិធីសាស្ត្រយ៉ាងណាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដែលបានស្ម័គ្រចិត្តមករស់នៅភូមិធម្មជាតិរុនតាឯក។

ដំណើរទស្សនកិច្ចនេះ បានទទួលការពន្យល់យ៉ាងលម្អិតអំពីអ្នកជំនាញគ្រប់ផ្នែក នៃកសិដ្ឋាននេះ ដូចជា ការដាំដំណាំបីជាន់ ការដាំដំណាំហូបផ្លែ ការចិញ្ចឹមកង្កែប ត្រី និងវិធីច្នៃដីដែលមិនមានជីជាតិឲ្យមានជីជាតិជាដើម។

ក្រោយដំណើរទស្សនកិច្ចនេះ ក្រុមការងារនឹងយកចំណេះទាំងនេះទៅអនុវត្តក្នុងចម្ការគំរូ ក្នុងភូមិរុនតាឯកជាមុនសិន ដើម្បីបង្ហាញអំពីលទ្ធភាពដែលអាចទៅរួចកម្រិតណា ហើយមានដំណាំប្រភេទអ្វីខ្លះដែលអាចយកទៅអនុវត្តបាននៅទីនោះ។ ក្រុមការងារមានការចាប់អារម្មណ៍ខ្លាំងលើវិធីសាស្ត្រដាំដំណាំបីជាន់ ព្រោះវាងាយស្រួល អាចសន្សំសំចៃផ្ទៃដី ហើយវិធីសាស្ត្រនេះនឹងត្រូវនាំមកអនុវត្តមុនគេបង្អស់ នៅភូមិធម្មជាតិរុនតាឯក។

ឯកឧត្តម ត័ន ប៊ុនស៊ុយ ទីប្រឹក្សាផ្នែកកសិកម្មរបស់គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកមានប្រសាសន៍ក្រោយស្តាប់ការពន្យល់ពីអ្នកជំនាញខាងច្នៃដីថា បើពិនិត្យមើលប្រភេទដីនៅភូមិធម្មជាតិរុនតាឯក និងនៅខេត្តតាកែវនេះ មានលក្ខណៈដូចគ្នាគឺជាដីដែលមានខ្សាច់ច្រើន។ ការច្នៃដីនៅកសិដ្ឋានសូម៉ា ធ្វើឡើងដោយប្រើប្រាស់ជីអាចម៍មាន់ និងអាចម៍គោ។ ដូច្នេះ យើងអាចយកវិធីនេះទៅអនុវត្តបានដូចគ្នា ព្រោះនៅក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ក៏មានកសិដ្ឋានចិញ្ចឹមមាន់ដល់ទៅជាង១ម៉ឺនក្បាល ដែលអាចផ្គត់ផ្គង់ជីសម្រាប់កែច្នៃដីបាន៕









ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះពិនិត្យការងារ និងស្តាប់បទបង្ហាញលទ្ធផលកសិកម្មគំរូ ដែលបង្ហាញដោយអ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការបង្ហាញលទ្ធផលសាកល្បងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការសម្រេចជ្រើសរើសប្រភេទដំណាំ និងបច្ចេកទេសទៅអនុវត្តនៅក្នុងដីរបស់ខ្លួន។ ដំណាំកសិកម្មគំរូដែលអ្នកជំនាញកំពុងអនុវត្តសាកល្បង លើដីគំរូមានដូចជា ត្រកួន ពោត ស្ពៃ ឪឡឹក ត្រប់វែង ឃ្លោក ត្រឡាច។ល។
បន្ទាប់ពីមានការស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកដើម្បីកសាងជីវភាពគ្រួសារថ្មី ប្រជាជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរជាតិអប្សរាទាំងផ្នែកសុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញវិជ្ជាជីវៈ មានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ ជាពិសេសនឹងរៀបចំទីនេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។
ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក អាជ្ញាធរជាតិអប្សរាបានគិតគូរកសាងទីកន្លែងសម្រាប់គោរពបូជា និងធ្វើកិច្ចពិធីផ្សេងៗ។ ក្នុងន័យនេះហើយ ដោយទទួលបានការឯកភាពគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា សាឡុំមានទំហំប្រមាណ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿងតាមរចនាប័ទ្មខ្មែរ ត្រូវបានកសាងឡើង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។
ពិធីសែនក្រុងពាលីសាងសង់សាឡុំ នៅភូមិធម្មជាតិរុនតាឯកដែលមានទីតាំងនៅខាងលិចមាត់បឹងជាលា ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធសាសនិកដែលរស់នៅក្នុងភូមិនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៥កើត ខែបុស្ស ឆ្នាំមមែ ក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរ អនុគណក្រុងនិងជាព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង។
គ្រាប់ពូជដំណាំកសិកម្មចំនួន៨មុខ និងសៀវភៅស្តីពីបច្ចេកទេសកសិកម្មចំនួន៦មុខ ដែលនិយាយអំពីរបៀបចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមក្រួច ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចែកជូនប្រជាពលរដ្ឋគំរូចំនួន៣៨គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
ដើមដំបូងមុន1234បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1142
ម្សិលមិញ
:
1469
សប្តាហ៍នេះ
:
04290
ខែនេះ
:
0168219
សរុប
:
009350501