ព័ត៌មានថ្មីៗ

ពិព័រណ៍រូប និងសម្លេង បញ្រ្ជាបការយល់ដឹងបេតិកភណ្ឌដល់កុមារក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ2015 01:47 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កុមារា កុមារីចំនួន៧៥នាក់មកពីអនុវិទ្យាល័យបាយ័នបានមកស្តាប់បទបង្ហាញរបស់សារមន្ទីរព្រះនរោត្តមសីហនុអង្គរដែលឧទ្ទេសនាមដោយកញ្ញា ឆោម គន្ធា នាយិកាសារមន្ទីរនៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៥។

ពិព័រណ៍រូប និងសម្លេងនេះត្រូវបានដាក់តាំងនៅមណ្ឌលលំនៅដ្ឋានខ្មែរក្បែរប្រាសាទបន្ទាយក្តី ក្នុងឧទ្យានអង្គរ ដែលចាប់ផ្តើមពីថ្ងៃទី ១៨ ខែសីហា រហូតដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ ពិព័រណ៍នេះជាការបង្ហាញអំពីមរតករបស់អ្នកស្រុកក្នុងឧទ្យានអង្គរដែលបរិយាយប្រាប់តាមរយៈរូបថត និងការពន្យល់អំពីសកម្មភាពផ្សេងៗពាក់ពន្ធ័ និងជីវភាពប្រចាំថ្ងៃ ព្រមទាំងការអភិរក្សមរតក បេតិកភណ្ឌដ៏ល្អរបស់អ្នកស្រុកក្នុងឧទ្យានអង្គរ។

ក្នុងឱកាសពិព័រណ៍នេះ សារមន្ទីរ បានធ្វើបទបង្ហាញជាបន្តបន្ទាប់ ដល់ អ្នកពាក់ពន្ធ័ក្នុងតំបន់ ជាពិសេសគឺផ្តោតទៅលើកុមារក្នុងឧទ្យានអង្គរ ដែលជាអ្នកត្រូវបន្តវេនដ៏សំខាន់ក្នុងការអភិរក្សមរតក បេតិកភណ្ឌជាតិ។

កញ្ញា ឆោម គន្ធា នាយិកាសារមន្ទីរព្រះនរោត្តមសីហនុអង្គរ បានធ្វើបទបង្ហាញផ្ទាល់ ដល់កុមារទាំងអស់ដែលបានចូលរួម ឲ្យយល់អំពីសញ្ញាណទូទៅនៃបេតិកភណ្ឌ វប្បធម៌ និងរឿងរាវប្រវត្តិសាស្រ្តផ្សេងៗ ទៀតដែលពាក់ព័ន្ធនិងអង្គរ។ បន្ទាប់ពីបានស្តាប់បទបង្ហាញ និងទស្សនាសារមន្ទីរ កុមារទាំងអស់ត្រូវបន្តទៅទស្សនាការតាំងពិព័រណ៍រូប និងសម្លេងនៅមណ្ឌលលំនៅដ្ឋានខ្មែរក្បែរប្រាសាទបន្ទាយក្តីជាបន្តទៀត។

មានចំណាប់អារម្មណ៍ក្នុងឱកាសនោះ លោក ស៊ុន តុលា ជាគ្រូដឹកនាំ បានសម្តែងនូវក្តីរីករាយដល់កម្មវិធីនេះ ដែលបានផ្តល់ឱកាសដល់រូបលោក ក៏ ដូចជាសិស្សានុសិស្ស ក្នុងការស្វែងយល់បន្ថែមពី មរតកបេតិកភណ្ឌរបស់ជាតិ។ លោកគ្រូក៏បានអរគុណ និងសំណូមពរដល់អាជ្ញាធរជាតិអប្សរា សូមបង្កើនការអប់រំ ឲ្យបានទូលំទូលាយដល់កុមារ និងប្រជាជនដែលរស់នៅក្នុង ឧទ្យានអង្គរជាបន្តទៀត។





អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
9189
ម្សិលមិញ
:
14427
សប្តាហ៍នេះ
:
46334
ខែនេះ
:
0327163
សរុប
:
010283310