ព័ត៌មានថ្មីៗ

វត្តក្នុងតំបន់អង្គរអាចនឹងមានផែនការមេច្បាស់លាស់ចាប់ពីឆ្នាំ២០១៥នេះតទៅ

បានផ្សាយនៅ ថ្ងៃទី 01 ខែ កញ្ញា ឆ្នាំ2015 08:41 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង០៨ព្រឹក ដល់ម៉ោង០៥ ល្ងាច នៅសាលប្រជុំបេងមាលានៃអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីអំពី «ផែនការមេរបស់វត្ត សម្រាប់វត្តគោលដៅទាំង១១ ក្នុងដំណាក់កាលទី១នៃគម្រោង ACHA ឆ្នាំ២០១៥»។ កម្មវិធីនេះរៀបចំឡើងក្រោមអធិបតីភាពដោយ ឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់នៃអគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានការនិមន្តចូលរួមពីសំណាក់ ព្រះតេជគុណ ជុំ គឹមឡេង ព្រះបាឡាត់គណខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម រួមទាំងព្រះសង្ឃវត្តគោលដៅទាំង១១ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ អាចារ្យគណៈកម្មការវត្តក្នុងតំបន់ឧទ្យានអង្គរ។

សិក្ខាសាលាពេញមួយថ្ងៃនេះ ធ្វើឡើងដោយគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌអង្គរហៅកាត់ថា ACHA របស់អាជ្ញាធរជាតិអប្សរា សហការជាមួយនឹងអង្គការព្រះពុទ្ធសាសនាដើម្បីការអភិវឌ្ឍន៍ ផ្តោតសំខាន់ទៅលើការអនុវត្តផែនការមេរបស់វត្តគោលដៅទាំង១១នៅក្នុងតំបន់ឧទ្យានអង្គរ។

លោក ហេង មណីចិន្តា
នាយកអង្គការព្រះពុទ្ធសាសនាដើម្បីការអភិវឌ្ឍ និងជាអ្នកសម្របសម្រួលក្នុងសិក្ខាសាលានេះបានប្រាប់ថា វត្តទាំង១១ក្នុងតំបន់ឧទ្យានអង្គរនេះ គ្រាន់តែជាការសាកល្បងជំហានដំបូងតែប៉ុណ្ណោះ ដើម្បីធ្វើជាគំរូដល់វត្តដទៃថាគួរអនុវត្តផែនការនេះឬអត់។ ជាក់ស្តែងសិក្ខាសាលាថ្ងៃនេះ ក៏បានបង្ហាញពីផែនទីបណ្តោះអាសន្ន និងវិភាគពីចំណុចខ្លាំង ចំណុចខ្សោយរបស់វត្តនីមួយៗផងដែរ។

លោកបន្តថា ការធ្វើផែនការមេរបស់វត្តនីមួយៗមិនដូចគ្នាទេ។ វត្តដែលគ្មានផែនការមេច្បាស់លាស់ តែងតែធ្វើអ្វីទៅតាមការនឹកឃើញ ពីជំនាន់មួយទៅជំនាន់មួយទៀត ហើយធ្វើឲ្យសំណង់ក្នុងវត្តគ្មានរបៀបរៀបរយល្អ។ ផ្ទុយទៅវិញ បើវត្តមានផែនការមេ មុនធ្វើអ្វីក៏មានគោលការណ៍ច្បាស់លាស់ អាចទប់ស្កាត់ការរីករាលដាលនៃម៉ុងខ្មោច ឬចេតិយ និងការរុករានព្រៃឈើក្នុងវត្តផងដែ។ ពិសេសផែនការមេ ប្រៀបដូចជាផែនការសកម្មភាពដ៏មានឥទ្ធិពលក្នុងការឱ្យអ្នកបន្ដវេនជំនាន់ក្រោយគោរពធ្វើតាមអ្វីដែលបានអនុម័តទុក។

ព្រះតេជគុណ ជុំ គឹមឡេង ព្រះបាឡាត់គណខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម មានថេរដីកាថា ផែនការមេនេះសំខាន់ណាស់ សម្រាប់ការដឹកនាំវត្ត។ ព្រះសង្ឃក៏មានតួនាទីសំខាន់ណាស់ដែរក្នុងការអភិរក្សបេតិកភណ្ឌជាតិ។ ដើម្បីរួមចំណែកក្នុងការងារនេះហើយ ទើបក្នុងខេត្តសៀមរាប បានបង្កើតក្រុមការងារមួយ ដែលមានឈ្មោះថា ក្រុមប្រឹក្សាកិច្ចការវត្តអារាម តាំងពីឆ្នាំ២០១៣មក។ ក្រុមនេះជាអ្នក សម្របសម្រួលបណ្តាវត្តនៅក្នុងតំបន់អង្គរ ដើម្បីកុំឱ្យវត្តសាងសង់ផ្សេងៗខុសពីគោលការណ៍ច្បាប់ នាំឱ្យប៉ះពាល់ដល់កេរដំណែលដូនតា។

គួរជ្រាបថា តាំងពីបុរាណមក វត្តអារាមគឺជាអ្នកថែរក្សាមរតកដូនតាខ្មែរដ៏ល្អ ទាំងមរករូបី និអរូបី ជា ពិសេសគឺបណ្តាវត្តដែលស្ថិតនៅក្នុងឧទ្យានអង្គរ។ ដូច្នេះហើយ ទើបក្រុមអ្នកអភិរក្សគ្រប់ជំនាន់តែងតែងយក ចិត្តទុកដាក់ចំពោះវត្តអារាមណាស់។ តែទោះជាយ៉ាងណា វត្តអារាមក៏ត្រូវមានផែនការច្បាស់លាស់ផងដែរ ដើម្បីរៀបចំសំណង់នានា ឲ្យមានសណ្តាប់ និងមិនប៉ះពាល់ដល់បេតិកភណ្ឌដូនតាយើង។ បើមិនដូច្នេះទេ ផលប៉ះពាល់ច្បាស់ជាមានច្រើនជាងការអភិរក្សជាមិនខានឡើយ៕
អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
9253
ម្សិលមិញ
:
16086
សប្តាហ៍នេះ
:
125732
ខែនេះ
:
0270174
សរុប
:
010226321