ព័ត៌មានថ្មីៗ

មរតកអ្នកស្រុកអង្គរនឹងត្រូវដាក់បង្ហាញតាមយៈ ពិព័រណ៍ “រូបនិងសំឡេង” នៅក្បែរប្រាសាទបន្ទាយក្តី

បានផ្សាយនៅ ថ្ងៃទី 11 ខែ សីហា ឆ្នាំ2015 02:49 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រូប និងសំឡេង (Photovoice) ជាកម្មវិធីស្រាវជ្រាវកេរមរតកវប្បធម៌ខ្មែរ តាមរយៈការថតរូប និងពន្យល់ខ្លឹមសារនៃរូបថតដោយផ្ទាល់ ពីសំណាក់ប្រជាជន ដែលកំពុងរស់នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ។ កម្មវិធីនេះផ្តោតសំខាន់ទៅលើការងារអភិរក្សមរតកអរូបី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងនាំសំឡេងរបស់អ្នកស្រុកអង្គរទៅកាន់សាធារណជនទាំងអស់ អំពីការព្រួយបារម្ភ ការសប្បាយរីករាយ និងក្តីសង្ឃឹមចំពោះអនាគតដ៏ប្រសើរជាងមុនរបស់ពួកគាត់។

ពិព័រណ៍រូបនិងសំឡេង ក្រោមប្រធានបទ “ស្តី្រខ្មែរនៅពេលអតីត បច្ចុប្បន្ន និងអនាគត” នឹងត្រូវរៀបចំឡើងនៅមណ្ឌលលំនៅដ្ឋានខ្មែរនៃអាជ្ញាធរជាតិអប្សរាក្បែរប្រាសាទបន្ទាយក្តី ស្ថិតនៅក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ពិព័រណ៍នេះនឹងចាប់ដំណើរការពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ ពិធីសម្ពោធជាផ្លូវការនឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា វេលាម៉ោង៩:០០នាទីព្រឹក ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

កញ្ញា ឆោម គន្ធា នាយិកាសារមន្ទីរព្រះនរោត្តមសីហនុអង្គរ និងជាអ្នកសម្របសម្រួលកម្មវិធី ពន្យល់ថា គម្រោងពិព័រណ៍ក្រោមប្រធានបទ «ស្រ្តីខ្មែរនៅពេល អតីត បច្ចុប្បន្ន និងអនាគត» នេះនឹងដាក់តាំងបង្ហាញពី រូបថត និងសំឡេង របស់អ្នកភូមិចំនួន៧ ដែលរស់នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ។ រូបថត និងសំឡេងនេះ ធ្វើឡើងលើប្រធានបទ៤ផ្សេងគ្នាគឺ ស្តី្រនិងការផ្ទេរចំណេះដឹង ស្តី្រនិងការងារកសិកម្ម ស្ត្រីនិងសម្លៀកបំពាក់ ស្ត្រីនិងជំនឿអរូបី។

កញ្ញាបន្ថែមថា កម្មវិធីរូប និងសំឡេងនេះ អនុវត្តដោយសារមន្ទីរចំនួន៤នៃកម្ពុជាគឺ សារមន្ទីរព្រះនរោត្តមសីហនុអង្គរនៃអាជ្ញាធរជាតិអប្សរា សារមន្ទីរជាតិអង្គរ សារមន្ទីជាតិកម្ពុជានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែនព្រះវិហារនៃអាជ្ញាធរជាតិព្រះវិហារ ក្រោមជំនួយឧបត្ថម្ភពីអង្គការយូណេស្កូ និងរដ្ឋាភិបាលជប៉ុន។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១១មក អង្គការយូណេស្កូ និងតំបន់បេតិកភណ្ឌពិភពលោកចំនួន៦ ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា វៀតណាម ឡាវ បានបង្កើតកិច្ចសហការស្រាវជ្រាវបេតិកភណ្ឌ អរូបីថ្នាក់អនុតំបន់មួយ ដែលមិនធ្លាប់មានពីមុនមកក្រោមចំណងជើងថា៖ «មរតកយើងទាំងអស់គ្នា ដើម្បីស្វែងយល់ពីរមណីយដ្ឋាន បេតិកភណ្ឌពិភពលោកនៅប្រទេសកម្ពុជា វៀតណាម ឡាវ» ដោយមានការរៀបចំពិព័រណ៍ចំនួន៩កន្លែងរួចមកហើយ ជាមួយនឹងកម្មវិធីអប់រំផ្សព្វផ្សាយផងដែរ។ ពិព័រណ៍ រូប និងសំឡេងនៅពេលនេះ ជាផ្នែកមួយនៃកម្មវិធីសំខាន់មួយនេះ។

អាជ្ញាធរជាតិអប្សរាសូមគោរពអញ្ជើញអ្នកសារព័ត៌មានជាតិ អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ និងសាធារណជនទាំងអស់ចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកតម្លៃមរតកអរូបី នៃរមណីយដ្ឋានអង្គរ និងចូលរួមថែរក្សាឲ្យបានគង់វង្សទាំងអស់គ្នា៕
អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
16
ថ្ងៃនេះ
:
8817
ម្សិលមិញ
:
26968
សប្តាហ៍នេះ
:
35785
ខែនេះ
:
0180227
សរុប
:
010136374