ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា ដង្ហែទៀនវស្សា និងគ្រឿងបរិក្ខារ ប្រគេនព្រះសង្ឃដែលគង់ចាំវស្សានៅវត្តរលួស

បានផ្សាយនៅ ថ្ងៃទី 10 ខែ សីហា ឆ្នាំ2015 05:01 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដើម្បីរួមចំណែកថែរក្សាប្រពៃណី និងទំនុកបម្រុងព្រះសង្ឃ ដែលត្រូវ គង់ចាំវស្សារយៈពេល៣ខែតាមពុទ្ធវិន័យនោះ ក្រុមការងារសហគមន៍ប្រចាំស្រុកបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី០៧ ខែសីហាកន្លងទៅនេះបាននាំយកទេយ្យទានមួយចំនួន ទៅប្រគេនព្រះសង្ឃ នៅវត្តព្រះស្នេហាបរិច្ឆ័ត្តព្រឹក្ស ហៅវត្តរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

មានប្រសាសន៍សំណេះសំណាលខ្លីនាឱកាសនោះ ឯកឧត្តម សុខ លក្ខិណា បានលើកឡើងថា តាំងពីដើមរៀងមក វត្តអារាមគឺឃ្លាំងផ្ទុកនូវមរតកវប្បធម៌ដ៏មានតម្លៃ ហើយបានរួមចំណែក យ៉ាងច្រើនក្នុងកិច្ចការអភិរក្សប្រាសាទ និងបេតិកភណ្ឌជាតិ។ ដោយយល់ឃើញពីបញ្ហានេះហើយ ទើបអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ថែរក្សាវត្តអារាម ទំនៀមទម្លាប់ប្រពៃណី ដូចគ្នានឹងការថែរក្សាប្រាសាទនានាផងដែរ។

សូមរំឭកថា រមណីយដ្ឋានអង្គរ ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីចុងឆ្នាំ១៩៩២មក មិនមែនមានតែប្រាសាទបុរាណប៉ុណ្ណោះទេ គឺរួមបញ្ចូលទាំងវត្តអារាម ព្រៃព្រឹក្សា បឹងបួរ ភូមិដ្ឋានអ្នកស្រុកទាំងអស់ដែលស្ថិតនៅក្នុងផ្ទៃដី៤០១គីឡូម៉ែត្រក្រឡា។ ម្យ៉ាងទៀត ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា ដែលកំពុងបន្តប្រតិបត្តិដោយអ្នកស្រុកអង្គរសព្វថ្ងៃ គឺជាដួងព្រលឹងនៃប្រាង្គប្រាសាទខ្មែរ។ ប្រពៃណីទាំងអស់នេះហើយ ដែលធ្វើឲ្យអង្គររបស់យើងក្លាយជាបេតិកភណ្ឌមានជីវិត។ ហេតុនេះហើយ ទើបអាជ្ញាធរជាតិអប្សរា ដែលទទួលបន្ទុកថែរក្សា និងអភិរក្សរមណីដ្ឋានអង្គរ តែងយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ និងជំរុញការចូលរួមថែរក្សា វប្បធម៌ប្រពៃណីរបស់អ្នកស្រុកអង្គររហូតមក៕
កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នេះ ឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និង ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានដឹកនាំ
ក្រៅពីកិច្ចការអភិរក្ស ជួសជុលប្រាសាទនៅក្នុងតំបន់ឧទ្យានអង្គរ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់អំពីជីវភាពរស់នៅរបស់ប្រជាជនផងដែរ ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ
សមាសភាពក្រុមការងារសហគមន៍
( ថ្ងៃទី 20 ខែ កក្កដា ឆ្នាំ2015 )
ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងដើម្បីចុះផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជូនប្រជាជនតាមសហគមន៍ និងប្រជាជនរស់នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អជ្ញាធរជាតិអប្សរាអប្សរា និងតំបន់ពាក់ព័ន្ធ៖
- ផ្សព្វផ្សាយឲ្យប្រជាជនបានយល់ដឹងអំពីតួនាទីរបស់អាជ្ញាធរជាតិអប្សរា សមិទ្ធផលការងារថ្មីៗដែលសម្រេចបាន ព្រមទាំងអំពីផលប្រយោជន៍នៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ដែលកំពុងអនុវត្តដោយអាជ្ញាធរជាតិអប្សរា និងឲ្យយល់ដឹងច្បាស់អំពីតម្លៃនៃការអភិរក្ស និងអភិវឌ្ឍន៍សម្បតិ្តបេតិកភណ្ឌ និងវប្បធម៌
-ផ្សព្វផ្សាយជូនសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សិស្ស និស្សិតតាមបណ្តាអនុវិទ្យាល័យ វិទ្យាល័យក្នុងតំបន់រមណីយដ្ឋានអង្គរ និងសាកលវិទ្យាល័យនានាក្នុងខេត្តសៀមរាប ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
14
ថ្ងៃនេះ
:
54025
ម្សិលមិញ
:
127742
សប្តាហ៍នេះ
:
54025
ខែនេះ
:
0707921
សរុប
:
013690235