ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា ដង្ហែទៀនវស្សា និងគ្រឿងបរិក្ខារ ប្រគេនព្រះសង្ឃដែលគង់ចាំវស្សានៅវត្តរលួស

បានផ្សាយនៅ ថ្ងៃទី 10 ខែ សីហា ឆ្នាំ2015 05:01 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដើម្បីរួមចំណែកថែរក្សាប្រពៃណី និងទំនុកបម្រុងព្រះសង្ឃ ដែលត្រូវ គង់ចាំវស្សារយៈពេល៣ខែតាមពុទ្ធវិន័យនោះ ក្រុមការងារសហគមន៍ប្រចាំស្រុកបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី០៧ ខែសីហាកន្លងទៅនេះបាននាំយកទេយ្យទានមួយចំនួន ទៅប្រគេនព្រះសង្ឃ នៅវត្តព្រះស្នេហាបរិច្ឆ័ត្តព្រឹក្ស ហៅវត្តរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

មានប្រសាសន៍សំណេះសំណាលខ្លីនាឱកាសនោះ ឯកឧត្តម សុខ លក្ខិណា បានលើកឡើងថា តាំងពីដើមរៀងមក វត្តអារាមគឺឃ្លាំងផ្ទុកនូវមរតកវប្បធម៌ដ៏មានតម្លៃ ហើយបានរួមចំណែក យ៉ាងច្រើនក្នុងកិច្ចការអភិរក្សប្រាសាទ និងបេតិកភណ្ឌជាតិ។ ដោយយល់ឃើញពីបញ្ហានេះហើយ ទើបអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ថែរក្សាវត្តអារាម ទំនៀមទម្លាប់ប្រពៃណី ដូចគ្នានឹងការថែរក្សាប្រាសាទនានាផងដែរ។

សូមរំឭកថា រមណីយដ្ឋានអង្គរ ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីចុងឆ្នាំ១៩៩២មក មិនមែនមានតែប្រាសាទបុរាណប៉ុណ្ណោះទេ គឺរួមបញ្ចូលទាំងវត្តអារាម ព្រៃព្រឹក្សា បឹងបួរ ភូមិដ្ឋានអ្នកស្រុកទាំងអស់ដែលស្ថិតនៅក្នុងផ្ទៃដី៤០១គីឡូម៉ែត្រក្រឡា។ ម្យ៉ាងទៀត ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា ដែលកំពុងបន្តប្រតិបត្តិដោយអ្នកស្រុកអង្គរសព្វថ្ងៃ គឺជាដួងព្រលឹងនៃប្រាង្គប្រាសាទខ្មែរ។ ប្រពៃណីទាំងអស់នេះហើយ ដែលធ្វើឲ្យអង្គររបស់យើងក្លាយជាបេតិកភណ្ឌមានជីវិត។ ហេតុនេះហើយ ទើបអាជ្ញាធរជាតិអប្សរា ដែលទទួលបន្ទុកថែរក្សា និងអភិរក្សរមណីដ្ឋានអង្គរ តែងយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ និងជំរុញការចូលរួមថែរក្សា វប្បធម៌ប្រពៃណីរបស់អ្នកស្រុកអង្គររហូតមក៕
បុណ្យឆ្លងផ្លូវ និងស្ពានរបស់អ្នកភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបានប្រារព្ធឡើងកាលពីចុងខែវិច្ឆិកា កន្លងទៅនេះ បានរៀបចំឡើងតាមប្រពៃណីរបស់ដូនតាខ្មែរ ដោយជំនឿមុតមាំក្នុងការបញ្ជៀសឧបទ្រពចង្រៃ ហើយសុំសេចក្តីសុខចម្រើនដល់អ្នកធ្វើដំណើរតាមផ្លូវនិងអ្នកឆ្លងកាត់គ្រប់ៗគ្នា។
នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម ឈរ ថាណាត អគ្គនាយករង និងជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារ នាំយកថវិកា អាវយឺត និងមួក ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរាទៅប្រគល់ជូនកីឡាករ កីឡាការិនីអុំទូកចំនួន១៨០នាក់ ដែលត្រូវជា០៦ទូក មក ពីស្រុកបន្ទាយស្រី ស្រុកអង្គរធំ ស្រុកបាគង ស្រុកពួក និងក្រុងសៀមរាប ដោយកីឡាករកីឡាការិនី ម្នាក់ៗ ទទួល បានមួក១ អាវយឺត៣ និងថវិកា៣០.០០០រៀល។
អាជ្ញាធរជាតិអប្សរា និងកិច្ចការសង្គម
( ថ្ងៃទី 06 ខែ វិច្ឆិកា ឆ្នាំ2015 )
អាជ្ញាធរជាតិអប្សរា មានគោលបំណងលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលជូបប្រទះការលំបាក ជាពិសេសគឺប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ជាក់ស្ដែង ក្រុមការងារសហគមន៍ទាំងអស់ របស់អាជ្ញាធរជាតិអប្សរា បានចុះជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងភូមិ ឃុំនានា ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរជាប្រចាំ តាមភាពជាក់ស្ដែង។
ស័ង្កសី៧៥សន្លឹក ចំណាយថវិការអស់ជិត៣លានរៀលត្រូវបានឯកឧត្តម ខួយ គឹមទួ ទីប្រឹក្សានិងជាប្រធានក្រុមសហគមន៍ក្រុមទី៤នៃអាជ្ញាធរជាតិអប្សរាបានយកទៅជូនប្រជាពលរដ្ឋតាមសំណូមពរ ដើម្បីជួសជុលសាលាឆទាន នៅភូមិតាប៉ាង សង្កាត់អំពិល ក្រុងសៀមរាប។
ស្ពានបេតុងទទឹង៣,៥ម៉ែត្រ និងបណ្តោយ២៥ម៉ែត្រ ដែលជាសំណូមពរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិពាម ឃុំដូនកែវ ស្រុកពួក ស្នើសុំឲ្យអាជ្ញាធរជាតិអប្សរាជួយសាងសង់នោះ បច្ចុប្បន្នសម្រេចបាន៩៩% និងអាចធ្វើដំណើឆ្លងកាត់បានហើយ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0072
ម្សិលមិញ
:
9731
សប្តាហ៍នេះ
:
09803
ខែនេះ
:
0327928
សរុប
:
013310242