ព័ត៌មានថ្មីៗ

ប្រជាជនក្នុងឃុំលាងដៃ ស្រុកអង្គរធំ ទទួលបានផ្លូវក្រាលក្រួសក្រហមប្រវែង១៦០០ម៉ែត្រពីអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 29 ខែ កក្កដា ឆ្នាំ2015 04:25 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រៅពីកិច្ចការអភិរក្ស ជួសជុលប្រាសាទនៅក្នុងតំបន់ឧទ្យានអង្គរ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់អំពីជីវភាពរស់នៅរបស់ប្រជាជនផងដែរ ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ ដូចជាផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រដើម។ ជាក់ស្តែងថ្មីៗនេះនៅឃុំលាងដៃ ស្រុកអង្គរធំ អាជ្ញាធរ ជាតិអប្សរាបានស្ថាបនាផ្លូវក្រាលក្រួសក្រហមមួយខ្សែ ដែលមានប្រវែង១៦០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងធ្វើលូថ្មី២កន្លែង រួមទាំងជួលជុលលូចាស់មួយកន្លែងផង។

ផ្លូវនេះកសាងឡើងចេញពីភូមិលាងដៃ មកទល់និងផ្លូវវង់ធំត្រង់ចំនុចខាងកើតប្រាសាទព្រះខ័ន ដែលបម្រើប្រយោជន៍ដល់ប្រជាជនជាងមួយពាន់គ្រួសារ ស្ថិតនៅក្នុងភូមិទាំងប្រាំ គឺភូមិលាងដៃ ភូមិដូនឪ ភូមិតាប្រុក ភូមិសំរោង និងភូមិភ្លង់។

តាមប្រសាសន៍លោក ហម ហន សមាជិកក្រុមប្រឹក្សាឃុំលាងដៃបានប្រាប់ថា ផ្លូវថ្មីនេះកាលពី មុនជាផ្លូវរទេះចាស់ ដែលអ្នកស្រុកហៅថា ថ្នល់ដាច់។ រាល់ខែភ្លៀងធ្លាក់ម្ដងៗ គឺពិបាកធ្វើដំណើរជាខ្លាំង ទាំងអ្នកជិះម៉ូតូ ជិះកង់ និងដើរក្ដី ពិសេសអ្នកទៅលក់ដូរនៅតាមប្រាសាទតែម្ដង។ ដោយឃើញពីភាពលំបាកទាំងនេះ ក្រុមប្រឹក្សាឃុំ និងប្រជាជនក៏បានដាក់សំណើតាមរយៈក្រុមការងារសហគមន៍ របស់អាជ្ញាធរជាតិអប្សរាប្រចាំស្រុកអង្គរធំ ដើម្បីពិនិត្យលទ្ធភាពជួសជុលផ្លូវនេះសារជាថ្មី។

បន្ថែមពីនោះ លោក ហម ហន ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តជួយលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការរៀបចំគម្រោង និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលបម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ លោកក៏បានប្តេជ្ញាចូលរួម ក្នុងការអប់រំប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ និងថែរក្សាផ្លូវថ្នល់ ឱ្យបានគង់វង្សយូរអង្វែង ព្រោះនេះជាផ្លូវរបស់យើងទាំងអស់គ្នា។

ចំណែកបងស្រី យី សាលីន ជាកសិករនៅភូមិលាងដៃ ដែលតែងតែធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះជាប្រចាំ បានសម្តែងនូវសេចក្ដីរីករាយ និងអំណរសាទរថា ខ្ញុំអរគុណខ្លាំងណាស់ដែលអាជ្ញាធរជាតិអប្សរាបានស្ថាបនាផ្លូវនេះឡើង ឱ្យខ្ញុំនិងអ្នកស្រុកក្នុងឃុំលាងដៃបានធ្វើដំណើរស្រួល ចង់ទៅទិញម្ហូប ឬយកអីវ៉ាន់ទៅលក់ដូរនៅផ្សារក៏លឿន ទៅប្រាសាទក៏លឿន ចង់ដើរក៏ស្រួល មិនដូចពីមុន ឱ្យតែខែភ្លៀងម្ដងៗគឺយ៉ាប់ចិត្តណាស់ ផ្លូវក្រឡិកក្រឡុក ដើរជាប់ជើង បើជិះម៉ូតូវិញ គឺជិះទៅមិនកើតទេ ទាល់តែទុកនៅជ្រុងម្ខាង ហើយដើរទៅបានរួច។ ខ្ញុំអរគុណមែនទែន! ហើយខ្ញុំសប្បាយចិត្តណាស់ដែលបានផ្លូវថ្មីនេះ!

គួរបញ្ជាក់ផងដែរថា ផ្លូវនេះជាសមិទ្ធផលថ្មីសម្រាប់អ្នកឃុំលាងដៃ ប៉ុន្តែក្រៅពីសមិទ្ធផលទាំងនេះ អាជ្ញាធរជាតិអប្សរាក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍភូមិឃុំផ្សេងទៀតនៅក្នុងតំបន់ឧទ្យានអង្គរដែរដូចជាធ្វើប្រឡាយទឹក សាលារៀន ការដាំដើមឈើ ការលើកស្ទួយជីវភាពរស់នៅប្រជាជន និងផ្តល់ចំណេះដឹងទាក់ទងនឹងបរិស្ថាន ការថែរក្សា និងអភិរក្សសម្បត្តិដូនតាក្នុងតំបន់ផងដែរ៕
ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគងដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យ លទ្ធភាពជាក់ស្តែងការជួសជុលទំនប់ទឹកប្រវែង ១៦ម x ១២ម ជម្រៅ ៧ម ដែលបានដាច់ខូចខាតកាលពីឆ្នាំ២០១៣ ដោយគ្រោះទឹកជំនន់។ ការចុះពិនិត្យនេះប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ដោយមានការចូលរួមពីនាយកដ្ឋានជំនាញពាក់ព័ន្ធនានានៃអាជ្ញាធរជាតិអប្សរា និងលោក ស៊ត់ ដន ជាមេភូមិត្រាច តំណាងឱ្យប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋពីរគ្រួសារដែលមានផ្ទះនៅជាប់គ្នា ស្ថិតនៅក្នុងភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ដែលរងគ្រោះដោយសារភ្លើងឆាបឆេះផ្ទះ បានទទួលអំណោយសង្គ្រោះបឋមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។
ក្រុមការងារសហគមន៍ទី១ នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០១៦នេះបាននាំយកនូវសម្ភារៈ និងគ្រឿងបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ទៅចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ ភ្លើងឆេះផ្ទះស្ថិតនៅក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រុមការងារសហគមន៍ក្រុមទី១របស់អាជ្ញាធរជាតិអប្សរា ប្រចាំក្រុងសៀមរាប កាលពីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានបន្តចុះដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំជួសជុលផ្ទះ ធ្វើបង្គន់ និងសាងសង់សំណង់ចាំបាច់ផ្សេងៗ របស់ពួកគាត់ ព្រមទាំងសុំជួសជុលផ្លូវក្នុងភូមិជាដើម។ល។
អំណោយជាសម្ភារៈប្រើប្រាស់រួមទាំងអង្ករចំនួន៥គីឡូក្រាម ដែលផ្តល់ជូនដោយអង្គការសប្បុរសធម៌ជប៉ុន ក្តីសង្ឃឹមនៃកម្ពុជា (Hope of Cambodia) ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន២៦០ គ្រួសារ មកពីភូមិចំនួន១០ ក្នុងឃុំលាងដៃ និងឃុំស្វាយចេក ស្រុកអង្ករធំ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៦។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
14
ថ្ងៃនេះ
:
3108
ម្សិលមិញ
:
7526
សប្តាហ៍នេះ
:
10634
ខែនេះ
:
0105313
សរុប
:
012874745