ព័ត៌មានថ្មីៗ

សិក្ខាសាលាស្តីពី ព្រៃឈើ ព្រះសង្ឃ និងជីវភាពបរិស័ទ

បានផ្សាយនៅ ថ្ងៃទី 17 ខែ កក្កដា ឆ្នាំ2015 04:18 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សិក្ខាសាលាស្តីពី "ព្រៃឈើ ព្រះសង្ឃ និងជីវភាពបរិស័ទ" សម្រាប់វត្តគោលដៅក្នុងដំណាក់កាលទី១ នៃគម្រោងអភិវឌ្ឍន៏សេដ្ឋកិច្ច សហគមន៏ និងបេតិកភណ្ឌអង្គរ ហៅកាត់ថា ACHA របស់អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តប្រាដាក ភូមិប្រាដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៧ ខែ កក្តដា ឆ្នាំ ២០១៥ ដោយមានការចូលរួមពីតំណាងអាជ្ញាធរជាតិអប្សរា តំណាងអង្គការ ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៏ អាជ្ញាធរដែនដី ព្រះសង្ឃ និងប្រជាពលរដ្ឋដ៏ច្រើនកុះករ។

អាជ្ញាធរជាតិអប្សរា និងអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៏ បានសហការរៀបចំសិក្ខាសាលាស្តីពី " ព្រៃឈើ ព្រះសង្ឃ និងជីវភាពបរិស័ទ " នេះឡើង ក្នុងគោលបំណង់ដើម្បីបើកជាឱកាសឲ្យគ្រប់ភាគីពាក់ព័ន្ធ បានពិភាគ្សាគ្នារកដំណោះស្រាយដើម្បីចូលរួមថែរក្សា ទំនប់បុរាណ វត្តអារាម និងព្រៃឈើធម្មជាតិក្នុងឧទ្យានអង្គរប្រកបដោយប្រសិទ្ធិភាពខ្ពស់ ព្រមទាំងរកវិធីទុបស្កាត់ការរីករាលដាលនៃសំណង់ខុសច្បាប់ ខុសពីរចនាបទវប្បធម៌ប្រពៃណីជាតិ កុំឲ្យកើតឡើងក្នុងរមណីយដ្ឋានអង្គរប្រវត្តិសាស្រ្តដែលជាបេតិកភណ្ឌរស់ និងជាបេតិកភណ្ឌពិភពលោករបស់យើង។

ក្រៅពីប្រាង្គប្រាសាទ រចនាសម្ព័ន្ធបុរាណផ្សេងៗរួមមានប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធផ្លូវ ទំនប់ ស្រះត្រពាំង វត្តអារាម និងព្រៃធម្មជាតិស្ថិតក្នុងបរិវេណឧទ្យានអង្គរដែលមានផ្ទៃក្រឡា ៤០១ គីឡូម៉ែត្រការ៉េ គឺសុទ្ធតែបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវតែអភិរក្ស និងថែរក្សាឲ្យបានគង់វង្ស ស្របតាមល័ក្ខខណ្ឌដែលតម្រូវឲ្យអនុវត្តន៍ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់ អង្គការ UNESCO ក្នុងឋានៈរមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក។ បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា ក្នុងនាមជា ស្ថាប័នសាធារណៈរដ្ឋបាលរបស់រដ្ឋ មានតួនាទីអភិរក្ស និងលើកតម្លៃបេតិកភណ្ឌអង្គរ កំពុងប្រឈម យ៉ាងខ្លាំងចំពោះការសឹករិចរិលនៃទំនប់បុរាណ ស្រះត្រពាំងបុរាណ និងព្រៃធម្មជាតិក្នុងតំបន់ ដោយឥទ្ធិពលនៃល្បឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានសភាពខ្លាំងក្លា ព្រមទាំងកំណើនប្រជាជនមានកំរិតខ្ពស់ ។ ការងារទាំងនេះវាមានទំហំធំធេង អាជ្ញាធរជាតិអប្សរាតែម្នាក់ឯងមិនអាចសម្រេចបានទេ ទាល់តែមានការចូលរួមសហការពីគ្រប់ភាគគីពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរដែនដី ទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ ទើបអាចរក្សាមរតកវប្បធម៌របស់បេតិកភណ្ឌអង្គរទាំងនេះ ឲ្យស្ថិតនៅគង់វង្សបាន។
អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0988
ម្សិលមិញ
:
1922
សប្តាហ៍នេះ
:
00988
ខែនេះ
:
0049461
សរុប
:
009422737