ព័ត៌មានថ្មីៗ

ការចូលរួមកិច្ចការអភិរក្សនូវ បេតិកភណ្ឌដូនតារបស់ប្រជាពលរដ្ឋជាទង្វើដ៏មានការទទួលខុសត្រូវ

បានផ្សាយនៅ ថ្ងៃទី 16 ខែ កក្កដា ឆ្នាំ2015 02:13 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រូបចម្លាក់ស្តេចភជុង្គនាគក្បាល៥ ដែលក្មេងឃ្វាលគោ ហឿន ហឿយ រស់នៅភូមិត្រពាំងអំពិល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀបមរាប ជីកបាននៅមាត់ត្រពាំងល្បើកកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ កន្លងមកថ្មីៗនេះ និងរូបចម្លាក់នាគដែលរើសបានកាលពី១០ឆ្នាំមុនដោយឪពុកមា រួមទាំងរូបតាឥសីដែលរើសបានកាលពី៦ឆ្នាំមុនដោយបងប្រុសរបស់គេផងនោះ ត្រូវបានចៅអធិការ អាចារ្យ ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ដែលមានជំនឿមុតមាំ និងស្រឡាញ់សម្បត្តិមរតកដូនតាពីបុរាណកាល បាននាំគ្នារៀបចំពិធីធ្វើបួងសួងអភិសេកនៅវត្តគិរីគង្គា ហៅវត្តដំណាក់ ដែលស្ថិតនៅភូមិគោកដូងចាស់ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ហើយវត្តនេះក៏ជាទីតាំងតម្កល់ទុកនូវវត្ថុបុរាណទាំងបីនេះផងដែរ។

តាមប្រសាសន៍លោកអាចារ្យ ភឿន ភាន នៅវត្តខាងលើបានប្រាប់ថា ដោយសេចក្ដីជំនឿ និងការស្រឡាញ់ ទើបចៅអធិការ រូបគាត់ និងពុទ្ធបរិស័ទចំណុះជើងវត្តបានមូលមតិគ្នាជាឯកច្ឆ័នធ្វើពិធីហែវត្ថុបុរាណទាំងបីមកបួងសួងធ្វើសច្ចាប្រណិធាន ដើម្បីប្រកាសប្រាប់ដល់អារក្ស អ្នកតា បង់បត់ ព្រលឹងវិញ្ញាណដូនតា នាងគង្ហីង ព្រះធរណី ទេវតា ដែលមានឫទ្ធីតេជបារមី ជាអ្នកថែរក្សាវត្ថុបុរាណទាំងបី ឲ្យបានដឹងឮថា វត្ថុទាំងនេះមិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ផ្តាច់មុខទេ តែជារបស់ស័ក្ដិសិទ្ធិដើម្បី ទុកឱ្យពុទ្ធបរិស័ទអ្នកដែលមានជំនឿគោរពបូជាសុំសេចក្ដីសុខ សេចក្ដីចម្រើននៅទីអារាមនេះរួមគ្នា ហើយសូមឱ្យវត្ថុនេះគង់វង្សនៅកន្លែងនេះ បើអ្នកណាយកទៅទីណា កន្លែងណា ក្បត់នឹងវត្ថុបុរាណនេះ សូមជួបតែនឹងសេចក្ដីវិនាស ក្តៅក្រហាយ ឥតបានសុខទាំងជាតិនេះ និងគ្រប់ៗជាតិទាំងអស់ ហើយបើអ្នកឯណាដែលមានចិត្តមារ លោភលន់ ពេលមកដល់ទីនេះក៏សូមឱ្យត្រជាក់ចិត្ត ជ្រះថ្លា និងចេះសាងនៅអំពើល្អគ្រប់គ្នា។

បន្ថែមពីនោះ លោកតាអាចារ្យក៏បានបន្ដទៀតថា ទាំងគាត់និងអ្នកស្រុកទាំងអស់ជឿថា ស្តេចនាគមិនត្រឹមតែនាំមកនូវសេចក្ដីសុខផ្នែកជំនឿផ្លូវចិត្តទេ ថែមទាំងនាំមកនូវទឹកភ្លៀងបរិបូណ៌សម្រាប់ឱ្យពួកគាត់ធ្វើស្រែចម្ការទៀតផង ហើយអ្វីដែលសំខាន់ក្រៅពីជំនឿសាសនា ការធ្វើពិធីនេះ ក៏ជាការបញ្ជាក់បង្ហាញពីគំរូនិងបណ្តុះនូវទឹកចិត្តស្រឡាញ់ការពារដល់ក្មេងៗជំនាន់ក្រោយឱ្យចេះថែរក្សានិងស្រឡាញ់វត្ថុរាណដែលជាកេរមរកតដូនតាបានបន្សល់ទុកនៅទីនេះ និងគ្រប់ទីកន្លែងផងដែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីធ្វើពិធីបួងសួងហើយ វត្ថុបុរាណទាំងបីនេះនៅតែបន្ដរក្សាទុកនៅវត្ត ដំណាក់ដដែលសម្រាប់ឱ្យប្រជាជនគោរពបូជាតាមជំនឿពួកគាត់ ដោយមានការព្រមព្រៀងសន្យាជាលាយលក្ខអក្សរ និងស្នាមមេដៃពីសំណាក់ចៅអធិការ គណៈកម្មាការ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ចំពោះសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរជាតិអប្សរាថានឹងការពារមិនឱ្យបាត់បង់ឡើយ គឺពួកគាត់នឹងធ្វើជាអាសានៈមួយ មានរនាំងដែក និងចាក់សោរឱ្យបានត្រឹមត្រូវ រួមទាំងដាក់វេនគ្នាយាមកាមផងដែរ ព្រោះនេះជាវត្ថុបុរាណដ៏ពូកែស័ក្ដិសិទ្ធិ និងជាសម្បត្តិជាតិដ៏មានតម្លៃសម្រាប់ជនជាតិខ្មែរគ្រប់រូបផង។

ជាថ្មីម្ដងទៀត អាជ្ញាធរជាតិអប្សរា មានសេចក្ដីរីករាយ និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌ របស់ដូនតាយើងតាមរយៈជំនឿ និងការគោរពបូជា ដែលទង្វើទាំងនេះ ពិតជាបង្ហាញនូវការភាពស្រឡាញ់ថែរក្សា និងជាការចូលរួមចំណែកដ៏សំខាន់សម្រាប់ កិច្ចការអភិរក្សនូវបេតិកភណ្ឌរបស់ដូនតាដ៏មានតម្លៃទាំងនេះ៕
អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1248
ម្សិលមិញ
:
2952
សប្តាហ៍នេះ
:
17124
ខែនេះ
:
0044580
សរុប
:
009417856