ព័ត៌មានថ្មីៗ

ការអភិរក្សប្រាង្គប្រាសាទ និងកិច្ចការថែទាំក្នុងឧទ្យានអង្គរ ជាភារៈកិច្ចដែលអាជ្ញាធរជាតិអប្សរាបានធ្វើជាប្រចាំ

បានផ្សាយនៅ ថ្ងៃទី 14 ខែ កក្កដា ឆ្នាំ2015 03:14 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តំបន់ឧទ្យានអង្គរដែលមានទំហំ៤០១គីឡូម៉ែត្រក្រឡា ជាទីដែលសម្បូណ៌ទៅដោយប្រាង្គប្រាសាទ ទេសភាពវប្បធម៌ និងព្រៃឈើគ្រប់ប្រភេទដែលមាន ប្រយោជន៍យ៉ាងសំខាន់ ចំពោះកិច្ចការអភិរក្សរមណីយដ្ឋាន ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកាន់តែច្រើនថែមទៀត។

អាជ្ញាធរជាតិអប្សរាដែលមានតួនាទីគ្រប់គ្រង និងថែទាំតំបន់ឧទ្យានទាំងមូល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំហេដ្ឋារចនា សម្ព័ន្ធផ្សេងៗជាច្រើនដើម្បីបម្រើឲ្យកិច្ចការអភិរក្សក៏ដូចជាបង្កលក្ខណងាយស្រួលដល់ភ្ញៀវទេសចរទាំងអស់ដែលបានមកទស្សនាកំសាន្តនៅតំបន់រមណីយដ្ឋានអង្គរ។

ដើម្បីសម្រួលកិច្ចការទាំងនោះអាជ្ញាធរជាតិអប្សរាបានជួសជុល សាងសង់ផ្លូវ និងរៀបចំប្រព័ន្ធបង្ហូរទឹកជាច្រើន ដើម្បីបង្ការកុំឲ្យទឹកដក់ ឬជន់លិចធ្វើឲ្យខូចខាតដល់ប្រាង្គប្រាសាទ។

ចំពោះការរៀបចំរចនាសម្ព័ន្ធផ្លូវដើរខាងក្នុងបរិវេណប្រាង្គប្រាសាទវិញ តាមគោលការណ៍អភិរក្សបេតិកភណ្ឌ គេមិនអាចចាក់បេតុង ឬកៅស៊ូបានទេ គឺគេត្រូវរក្សាផ្លូវដើរជាផ្លូវដី ដែលមានស្រាប់តាំងពីបុរាណនោះមក។ តែដើម្បីបង្ការ កុំឲ្យលិច ឬដក់ទឹកតាមផ្លូវដើរ ឬបរិវេណផ្សេងៗក្នុងប្រាសាទនោះ អាជ្ញាធរជាតិអប្សរាបានជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណដែលមានស្រាប់មួយចំនួនដើម្បីប្រើប្រាស់ឡើងវិញ ចំណែកតាមផ្លូវដើរក្នុងបរិវេណប្រាសាទមួយចំនួន ជាផ្លូវដីដែលមានតាំងពីបរមបុរាណមកនោះ អាជ្ញាធរជាតិអប្សរាបានលើកដីបន្ថែមឲ្យខ្ពស់បន្តិច ហើយធ្វើប្រឡាយអមសងខាងផ្លូវ ដើម្បីបង្ហូរទឹកចេញតាមប្រឡាយបុរាណដែលមានស្រាប់ឬប្រឡាយដែលបានរៀបចំថ្មី។

ជាធម្មតានៅពេលមានភ្លៀង តែងមានទឹកដក់នៅតាមផ្លូវ និងទីដែលទាបខ្លាំង តែទឹកដក់ទាំងនោះនិងស្រកអស់អាចដើរស្រួលបានវិញ ក្រោយពេលរាំងភ្លៀងប្រហែលមួយម៉ោង ឬពីរម៉ោងក្រោយមកប៉ុណ្ណោះ។ ហើយម្យ៉ាងទៀតក្នុងករណីភ្លៀងខ្លាំង ពលកររបស់អាជ្ញាធរអប្សរាតែងតែប្រចាំការដើម្បីកាយសំអាត កំទេចកំទី ស្លឹករុក្ខជាតិផ្សេងៗ ដែលហូរមក កកស្ទះនៅមាត់លូ ដើម្បីបង្ការកុំឲ្យទឹកលិចខ្លាំងនៅតាមផ្លូវដើរក៏ដូចជាបរិវេណប្រាសាទទាំងមូល។

ទាំងនេះជាការបញ្ជាក់ឲ្យឃើញថា មិនត្រឹមតែការងារជួសជុល និងអភិរក្ស ប៉ុណ្ណោះទេ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់ថែទាំជាប្រចាំរាល់ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយណាដែលជាប្រយោជន៍បម្រើដល់សាធារណជនទូទៅ និងភ្ញៀវទេសចរណ៍ទាំងអស់ដែលបានមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។
ផ្លូវពីមុខប្រាសាទអង្គរវត្តទៅប្រាសាទបាយ័ន និងផ្លូវមិត្តភាពកម្ពុជា-កូរ៉េពីរខ្សែ ដែលត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរាត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ។ ពិធីនេះធ្វើឡើងក្រោមអធីបតីភាពឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការងារជួសជុលផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ជំហានទី១ខាងកើត ពីស្វាយធំទៅព្រះដាក់ ដែលមានប្រវែងសរុប១០.៣គីឡូម៉ែត្រ។ ក្រុមហ៊ុន ឃែរ ខនស្ត្រាក់សិន ជាអ្នកទទួលម៉ៅការលើការងារជួសជុលនេះ ដោយចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦។
ទីលានបដិសណ្ឋារកិច្ច ឬហៅថា Parvis តាមភាសាបារាំង នៅមុខប្រាសាទអង្គរវត្តអាចនឹងបញ្ចប់ការសាងសង់រួចរាល់នៅក្នុងឆ្នាំ២០១៦នេះ។
ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង៤,២០០ម៉ែត្រ ចាប់ពីមុខប្រាសាទអង្គរវត្តទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលបានជួសជុលតាំងពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ដោយក្រុមហ៊ុន រ៉ម ធូហួន នឹងត្រូវបញ្ចប់ការជួសជុលនៅដើមខែធ្នូ ឆ្នាំ២០១៥។ នេះជាការបញ្ជាក់របស់លោក ហេង គឹមលេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
9185
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
43605
ខែនេះ
:
0124882
សរុប
:
009307164