ព័ត៌មានថ្មីៗ

អ្នកភូមិត្រពាំងអំពិលខេត្តសៀមរាប រើសបានរូបចម្លាក់នាគ និងចម្លាក់ឥសីនៅត្រពាំងល្បើក

បានផ្សាយនៅ ថ្ងៃទី 10 ខែ កក្កដា ឆ្នាំ2015 07:02 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្មេងឃ្វាលគោពីរនាក់បងប្អូននៅភូមិត្រពាំងអំពិល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀបមរាប បានជីកឃើញរូបចម្លាក់ក្បាលនាគបុរាណ នៅមាត់ ត្រពាំងល្បើក កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា កន្លងទៅនេះ។ រូបចម្លាក់នាគនេះ ត្រូវបានអ្នកស្រុកអះអាងថាជាស្តេចភុជង្គនាគ ដែលផុសឡើងនាំ សិរីដល់ភូមិស្រុករបស់គាត់។ បច្ចុប្បន្នរូបនេះត្រូវបានតម្កល់ ទុកជាទីគោរពបូជារបស់អ្នកមានជំនឿនៅក្នុងវត្តដំណាក់ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ នេះបើតាមការឲ្យដឹងពីក្រុមការងារ នៃនាយកដ្ឋានផ្សព្វផ្សាយរបស់ អាជ្ញាធរជាតិអប្សរា ដែលបានទៅដល់ទីតាំងផ្ទាល់។

យុវជន ហឿន ហឿយ ដែលជាអ្នកជីកឃើញរូបនាគនេះមុនគេ បានរៀបរាប់ប្រាប់ក្រុមការងារឲ្យដឹងថា មុនពេលដែលខ្លួនជីកឃើញក្បាល នាគនេះ រូបគេបានដើរឃ្វាលគោ នៅតាមមាត់ត្រពាំង ក៏ស្រាប់តែឮសំឡេងពស់ខាំកង្កែប។ ដោយឮកង្កែបស្រែកយូរពេក រូបគេបានទៅតាម សំឡេងនោះ ស្រាប់តែពស់ព្រលែងកង្កែបហើយវាររត់ទៅចូលរន្ធ ដ៏តូចមួយ។ ពេលនោះគេក៏បានយកឈើទៅជីកកកាយរន្ធនោះបានបន្តិច ក៏ស្រាប់តែឃើញរូបក្បាលនាគដ៏ធំនេះឡើង។ ដោយភ័យខ្លាច គេក៏រត់ទៅហៅប្អូនប្រុសឲ្យមកជួយមើល និងជីកលើកយកក្បាលនាគនោះ ឡើងមក។

ប្អូនប្រុសបន្តថា ដោយមិនដឹងថា រូបនេះមានសារៈសំខាន់យ៉ាងណាពួកគេក៏សែងរូបនេះទៅទុកចោលនៅខ្ទមអ្នកតាក្បែរនោះ។ ក្រោយពីដឹង ដំណឹងនេះ ចាស់ទុំក៏បានទៅពិត ដំណើររឿងដល់ចៅអធិការវត្ត ទើបលោកគ្រូចៅអធិការសម្រេចនាំពុទ្ធបរិស័ទដង្ហែមកតម្កល់ក្នុងវត្ត ទុកសម្រាប់ អ្នកមានជំនឿគោរពបូជា។ ដោយរៀបរាប់ពីប្រវត្តិរបស់រូបចម្លាក់ ថ្មទាំង៣នេះ ប្អូនប្រុសបញ្ជាក់ថា រូបនាគតូចរើសបានដោយឳពុកមាររបស់ប្អូន​ប្រុសកាលពីប្រហែល១០ឆ្នាំមុន ហើយរូបតាឥសីរើសបានដោយបងប្រុសខ្លួនកាលពី៦ឆ្នាំមុន។ ចំណែករូបនាគធំ គឺប្អូនប្រុសទើបតែរើសបាន ប៉ុន្មានថ្ងៃមុននេះ។ សព្វថ្ងៃរូបទាំងនេះ ត្រូវបានដង្ហែមកតម្កល់ទុកក្នុងវត្តទាំងអស់ រង់ចាំថ្ងៃធ្វើបុណ្យ និងប្រទក្សិណក្នុងពេលខាង មុខនេះ។

លោកយាយម្នាក់ ដែលកំពុងតែអង្គុយរៀបចំទៀនធូបសម្រាប់អ្នកចូលទៅគោរពបូជា បានរៀបរាប់ដោយជំនឿមាំទាំថា លោកយាយរីករាយ ខ្លាំងណាស់ ដែលបានព្រះអង្គ (ភុជង្គនាគ) ផុសមកនៅពេលនេះ ព្រោះភុជង្គនាគនឹងនាំនូវសិរីសួស្តីដល់ភូមិស្រុរបស់គាត់។ ដូច្នេះហើយ ទើបគាត់នាំបងប្អូនមកគោរពបូជាសុំសេចក្តីសុខពីវត្ថុបុរាណ ដ៏សក្តិសិទ្ធិនេះ។ លោកយាយបន្តថា តាំងពីលោកយាយធំដឹងក្តីមក ធ្លាប់រុតជញ្ជាត់ក្នុងបឹងនេះច្រើនលើកច្រើនសារណាស់ តែមិនដែលប្រទះ ទើបតែពេលនេះព្រះអង្គបង្ហាញខ្លួន។

គួររំឭកថា ក្នុងតំបន់អង្គរ ក៏ដូចជាខេត្តសៀមរាបទាំងមូល ជាតំបន់ដែលសម្បូរទៅដោយប្រាសាទ ទីទួលបុរាណ និងចម្លាក់បុរាណដែលបានកប់ បាត់ក្នុងដី ដោយភាពចំណាស់ នៃអាយុកាល។ ចម្លាក់ទាំងនោះតែងត្រូវបានប្រទះជាញឹកញាប់ដោយប្រជាពលរដ្ឋ តាមរយៈការធ្វើស្រែចម្ការ ជាដើម។ ម្យ៉ាងវិញទៀត ជំនឿ និងការគោរពបូជារបស់ពួកគាត់ ពិតជាបង្ហាញនូវការភាពស្រឡាញ់ ថែរក្សា ដែលជាការចូលរួមចំណែកដ៏ សំខាន់សម្រាប់កិច្ចការអភិរក្សនូវបេតិកភណ្ឌរបស់ដូនតាដ៏មានតម្លៃទាំងនេះ។ ទន្ទឹមនេះដែរ អាជ្ញាធរជាតិ អប្សរា ក៏សូមអបអរសាទរ និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌរបស់ដូនតាយើងទាំងអស់គ្នា៕
អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។
ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។
ប្រាសាទក្រហមជាប្រាសាទឥដ្ឋដែលមានតម្កល់រូបព្រះឥសូររាំដ៏អស្ចារ្យកម្ពស់៤.៥០ម៉ែត្រ (បច្ចុប្បន្នសល់តែបំណែកខ្លះនៅក្នុងប្រាសាទ ឯខ្លះទៀតរក្សាទុកនៅសារមន្ទីរអង្គរ) តាមរចនាប័ទ្មកោះកេរ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ អ្នកស្រុក អ្នកធ្វើដំណើរ អ្នកស្រាវជ្រាវមានជំនឿយ៉ាងខ្លាំងលើប្រាសាទក្រហម ព្រោះទីនោះមានអ្នកតាក្រហមដ៏ពូកែស័ក្តិសិទ្ធិ។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានដឹកនាំមន្រី្ត បុគ្គលិកក្រោមឱវាទ ទៅចូលរួមក្នុងពិធីបុណ្យនៅស្ពានបុរាណព្រះទិស (ស្ពានកំពង់ក្តី) ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង និងសាលាស្រុកជីក្រែង ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៦។
លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ជាបុត្រ ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
16
ថ្ងៃនេះ
:
23633
ម្សិលមិញ
:
40162
សប្តាហ៍នេះ
:
207901
ខែនេះ
:
0207901
សរុប
:
015277704