ព័ត៌មានថ្មីៗ

កិច្ចពិភាក្សាស្តីពី ការអនុវត្តក្រមប្រតិបត្តិអង្គរ

បានផ្សាយនៅ ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ2015 09:10 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចពិភាក្សាដ៏មានសារៈសំខាន់មួយ ស្តីពី ការអនុវត្តក្រមប្រតិបត្តិអង្គរ នារសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥ នៅសណ្ឋាគារសុខាអង្គររីសត ខេត្តសៀមរាប។

កិច្ចពិភាក្សានេះដឹកនាំដោយ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍(TMP) និងមានការអញ្ជើញចូល រួមជាគណៈធិបតីពីសំណាក់ លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប និងកញ្ញា ស៊ុន សុវណ្ណនី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប និងសមាជិក សមាជិកាប្រមាណ២០០នាក់ រួមមាន៖ ព្រះសង្ឃ តំណាងវិស័យ ដឹកជញ្ជូន តំណាងសមាគមន៍ និងទីភ្នាក់ងារទេសចរណ៍ សមាគមន៍ មគ្គុទ្ទេសក៍ទេសចរណ៍ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និស្សិតមកពីសាកលវិទ្យាល័យមួយចំនួន ក្នុងខេត្តសៀមរាប តំណាងមន្រ្តីស៊ីវិលជុំវិញខេត្ត តំណាងសេវាកម្មស្នាក់នៅ (សណ្ឋាគារ ផ្ទះសំណាក់) និងមន្រ្តី បុគ្គលិកមួយចំនួន នៃអាជ្ញាធរជាតិអប្សរា។

កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ព័ត៌មានលំអិតដល់អ្នកពាក់ព័ន្ធទាំងអស់អំពីប្រវត្តិនៃការរៀបចំក្រមប្រតិបត្តិអង្គរ ក៏ដូចជា ដើម្បីផ្លាស់ប្តូរមតិយោបល់ដៃគូរពាក់ព័ន្ធក្នុង ដំណើរការត្រៀមផ្សព្វផ្សាយក្រមប្រតិបត្តិអង្គរនេះឲ្យមានប្រសិទ្ធភាព។ ក្នុងកិច្ចពិភាក្សានេះ សមាជិកសមាជិកាទាំងអស់បានចូលរួមដោយយកចិត្ត ទុកដាក់ ខ្ពស់ទៅតាមក្រុមនីមួយៗ និងបានឡើងធ្វើបទបង្ហាញអំពីលទ្ធផលនៃកិច្ចពិភាក្សា ដោយស្មារតីនៃកិច្ចពិភាក្សាទាំងមូលបានសម្តែងការគាំទ្រទាំងស្រុងលើការអនុវត្តក្រមប្រតិបត្តិអង្គរនេះ និងបានចូលរួម ជំរុញអោយការអនុវត្តក្រមប្រតិបត្តិអង្គរនេះអោយបានទូលំទូលាយ ដើម្បីបានជូនជ្រាបទៅដល់គ្រប់ភ្ញៀវទេសចរទាំងអស់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ មុននិងមកទស្សនា រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។

ក្រមប្រតិបត្តិអង្គរនេះ ត្រូវបានរៀបចំតាក់តែងឡើងដោយក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ ដែលជាក្រុមការងារជំនាញ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ដែលបានចាប់ផ្តើមសិក្សា រៀបចំខ្លឹមសារដោយយោងទៅលើឯកសារអន្តរជាតិមួយចំនួន ការចុះអង្កេតនៅតាមទីតាំងសំខាន់ៗក្នុងឧទ្យានអង្គរ រួមទាំងការដកស្រង់បទពិសោធន៍ជាក់ស្តែងមួយចំនួននៅបណ្តារមណីយដ្ឋានទេសចរណ៍វប្បធម៌នានាលើឆាកអន្តរជាតិ និងការឆ្លងយោបល់ពីសំណាក់អ្នកជំនាញការនានា និងវិស័យឯកជន មួយចំនួនធំដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ចាប់តាំងពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន។ ជាពិសេសកាលពីពេលថ្មីៗកន្លងទៅនេះក្រមប្រតិបត្តិអង្គរ ក៏បានដាក់ឆ្លងកិច្ចប្រជុំបច្ចេកទេស នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ (ICC Angkor) ដោយទទួលបានការឯកភាពគាំទ្រ និងកោតសរសើរ ដោយជំរុញឲ្យដាក់អនុវត្តឲ្យបានឆាប់ៗទៅតាមពេលវេលាសមស្របណាមួយ។

សូមទាញយកឯកសារជាវីដេអូ
អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0122
ម្សិលមិញ
:
1458
សប្តាហ៍នេះ
:
09884
ខែនេះ
:
0058357
សរុប
:
009431633