ព័ត៌មានថ្មីៗ

កម្មវិធីផ្សព្វផ្សាយបរិស្ថានស្ដីពីការអភិរក្សទឹក ក្នុងតំបន់អង្គរដល់សិស្សានុសិស្សវិទ្យាល័យហ៊ុន សែនប្រាសាទបាគង

បានផ្សាយនៅ ថ្ងៃទី 22 ខែ ឧសភា ឆ្នាំ2015 11:06 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាបានបើកធ្វើកម្មវិធីផ្សព្វផ្សាយបរិស្ថានស្ដីពីការអភិរក្សទឹកក្នុងតំបន់អង្គរដល់សិស្សានុសិស្សវិទ្យាល័យហ៊ុន សែនប្រាសាទបាគងចំនួនជិត៥០នាក់។
កម្មវិធីផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណង បង្ហាត់បង្ហាញឲ្យសិស្សានុសិស្ស​ដែលជាទំពាំង​ស្នង​ឫស្សីបានយល់ដឹងពីសារៈប្រយោជន៍ របស់ទឹកនិងផលប៉ះពាល់ចំពោះកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌និងជីវភាពរស់នៅ ចំពោះការបាត់បង់គុណភាពទឹក ព្រមទាំងការងារអភិរក្សគុណភាពទឹករបស់អាជ្ញាធរជាតិអប្សរានៅក្នុងរមណីយដ្ឋានអង្គរដោយធ្វើការចុះទស្សនកិច្ចសិក្សាផ្ទាល់ នៅតាមបណ្តាទីតាំងសំខាន់ៗមួយចំនួនក្នុងឧទ្យានអង្គរដូចជា  សំណង់ទ្វារទឹកធំជិតប្រាសាទតាសោម ប្រាសាទនាគព័ន្ធ ត្រពាំងខ្យង   និងបារាយណ៏ខាងលិច ។ តាមការបង្ហាញរបស់ភ្នាក់ងារបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក  នៃអាជ្ញាធរជាតិអប្សរាលោក ស៊ិន  ពិសី  បានបញ្ជាក់ថាទឹកមានសារៈសំខាន់ណាស់ចំពោះបា្រសាទ វិស័យកសិកម្ម និងជីវភាពប្រចាំថ្ងៃរបស់យើង។  ហេតុដូច្នេះហើយទើបអាជ្ញាធរជាតិអប្សរាចាត់ទុកការងាគ្រប់គ្រងទឹកនេះជាការងារអាទិភាពមួយក្នុងចំណោមការងារសំខាន់ៗនានាក្នុងកិច្ចអភិរក្ស  និងអភិវឌ្ឍន៍ដោយចីរភាពរមណីយដ្ឋានអង្គរ។ កន្លងមកអាជ្ញាធរជាតិអប្សរាទទួលបានជោគជ័យជាច្រើនក្នុងការស្ដារ និងជួសជុលប្រព័ន្ធធារាសាស្ដ្របុរាណនៅផ្នែកខាងជើងអង្គរឲ្យដំណើការឡើងវិញ ព្រមទាំងស្ថាបនាទំនប់ ប្រឡាយនិង ទ្វារទឹកថ្មីៗជាច្រើនទៀតនៅទូទាំងតំបន់។
គួរបញ្ជាក់ថា ក្នុងកម្មវិធីផ្សព្វផ្សាយបរិស្ថានស្ដីពីការអភិរក្សទឹកនេះមានដាក់ជាសំណួរចម្លើយទាក់ទងនិងការអភិរក្សទឹកដល់សិស្សានុសិស្សដើម្បីងាយស្រួលយល់ដឹងបន្ថែមទៀត ពីអត្ថប្រយោជន៍របស់ទឹកចំពោះប្រាសាទ  ជីវភាពរស់នៅ  និងចំពោះការអភិវឌ្ឍន៍វិស័យផ្សេងៗទៀតក្នុងសង្គម។
នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានបញ្ចាល់ទឹកស្ទឹងសៀមរាបត្រង់ទំនប់បារាំង ដើម្បីបញ្ចូលទឹកទៅក្នុងកសិណអង្គរធំនិងអង្គរតូច។ ការបញ្ចូលទឹកនេះ អាចនឹងប្រើរយៈពេលប្រហែល១០ថ្ងៃទើបពេញកសិណទាំងពីរ។ នេះជាការអះអាងរបស់លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។
ស្រែបណ្តេញទឹក ស្រែប្រាំង និងស្រែរនាមចំនួន២៦៤៧ហិកតា ដែលស្ថិតនៅក្នុងឃុំចំនួន៧ ក្នុងស្រុកពួកនិងក្រុងសៀមរាប ត្រូវបានអាជ្ញាជាតិអប្សរាបើកទឹកបារាយណ៍បញ្ចូលដើម្បីស្រោចស្រពក្នុងខែមករា ឆ្នាំ២០១៦នេះ។
សំណង់ទ្វារទឹកនៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ត្រូវបានសាងសង់ឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយថវិការបស់ប្រទេសញូវហ្ស៊ីឡែន ដែលទើបដាក់សម្ពោធឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ អាចនឹងជួយស្រោចស្រពដំណាំចម្ការ ឬស្រែប្រាំងដល់ទៅជាង១ពាន់ហិកតា។ សំណង់ទ្វារទឹកនេះ នឹងអាចកែប្រែជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងឃុំនេះ ឲ្យមានភាពល្អប្រសើរឡើងមួយកម្រិតទៀត តាមរយៈការធ្វើដំណាំបន្លែ ឬស្រែប្រាំង។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ អង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) និងមន្ទីរអប់រំខេត្តសៀមរាប បានយកអំណោយនិងបណ្ណសរសើរទៅប្រគល់ជូនសិស្សានុសិស្សដែលទទួលបានជ័យលាភីលើប្រធានបទអប់រំបរិស្ថាន នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
2718
ម្សិលមិញ
:
5965
សប្តាហ៍នេះ
:
08683
ខែនេះ
:
0251358
សរុប
:
012758947