ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាដាក់ឱ្យដំណើរការរហាត់ទឹកនៅស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ

បានផ្សាយនៅ ថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ2021 03:12 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីសម្ពោធ និងដាក់ឱ្យដំណើរការនូវរហាត់ទឹក ស្ថិតនៅស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី រួមនឹងសម្តេចព្រះសង្ឃរាជ ព្រះសង្ឃ ឯកឧត្តម លោកជំទាវជាច្រើនចូលរួមជាកិត្តិយស។

រហាត់ទឹកនេះដែរ ក៏ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនរបស់លោកឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍នៅក្នុងតំបន់អង្គរ ដើម្បីរួមចំណែកថែរក្សា លើកតម្លៃមរតកវប្បធម៌ជាតិ។

គួររំឭកថា រហាត់ទឹកស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ មានប្រវត្តិតាំងពីទស្សវត្សឆ្នាំ៦០មកម្ល៉េះ តែដោយសារអាយុកាលធ្វើឱ្យរហាត់ទឹកនេះ បាត់បង់តួនាទីរបស់ខ្លួន។ នៅដើមឆ្នាំ២០២០ ដោយសារការឧបត្ថម្ភពីវិស័យឯកជន រហាត់ទឹកត្រូវបានជួសជុលឡើងវិញ។ រហាត់ទឹកនេះមានបណ្ដោយ១៨ម៉ែត្រ កម្ពស់១២ម៉ែត្រ អង្កត់ផ្ចិត១១,៦ម៉ែត្រ ត្រូវបានជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា ដោយបានរក្សានូវរចនាបថបុរាណទាំងស្រុង និងរួមបញ្ចូលនូវស្ថាបត្យកម្មទំនើប ដើម្បីធានាបាននូវភាពលក្ខណៈដើម និងភាពរឹងមាំធានាបានការប្រើប្រាស់យូរអង្វែង៕
























អត្ថបទ៖ នាងសំណាង
រូបភាព៖ លោក ហាប់ គឹមអាន / លោក ហ៊ុំ រិទ្ធី
ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
15
ថ្ងៃនេះ
:
5574
ម្សិលមិញ
:
28276
សប្តាហ៍នេះ
:
85172
ខែនេះ
:
0388680
សរុប
:
014831521