NEWS

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈអញ្ជើញជាអធិបតីកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧នៃអាយស៊ីស៊ី-អង្គរ

Published on 26 January 2021 03:08 PM Post By ៖ Apsara National Authority
គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានសម្រេចរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧នៃអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ នាសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប បន្ទាប់ពីខកខានដោយសារការរីករាតត្បាតជាសកលនៃជំងឺកូវីដ១៩។--

កិច្ចប្រជុំទាំងពីរនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ Eva Nguyên-Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងនាមសហប្រធាននៃកិច្ចប្រជុំពេញអង្គ ។

ទន្ទឹមនឹងនេះ អ្នកជំនាញការអន្តរជាតិ ភ្ញៀវជាតិ និងក្រុមអ្នកជំនាញពាក់ព័ន្ធមួយចំនួនទៀត នឹងចូលរួមកិច្ចប្រជុំទាំងពីរ តាមរយៈ video conference ពីកិច្ចប្រជុំជាក់ស្តែងនាខេត្តសៀមរាប និងក្រៅប្រទេស។ កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីអ្នកជំនាញអាដហុកថ្មី សម្រាប់ការងារអភិរក្សដែលទើបទទួលបានការតែងតាំងថ្មីគឺ លោកសាស្រ្តាចារ្យ Stefano De Caro អតីតអគ្គនាយកនៃវត្ថុបុរាណរបស់ប្រទេសអ៊ីតាលី និងជាអតីតអគ្គនាយកនៃICCROM ។

ប្រធានបទសំខាន់ៗនៃកិច្ចប្រជុំ គឺផ្តោតលើការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់អង្គរ ការតាមដានអំពីការអនុវត្តនូវរាល់អនុសាសន៍ដែលកិច្ចប្រជុំអាយស៊ីស៊ី-អង្គរបានសម្រេចនាពេលកន្លងមក ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងអ្នកជំនាញអាដហុកអំពីកិច្ចការផ្សេងៗដែលកំពុងនិងត្រៀមអនុវត្តនាពេលអនាគត។ ក្នុងនោះដែរ កិច្ចប្រជុំក៏នឹងសម្រេចអនុម័តនូវអនុសាសន៍ថ្មីៗបន្ថែមដល់ក្រុមការងារជំនាញដើម្បីអនុវត្តស្របតាមផែនការអនុវត្តគម្រោងនីមួយៗ។

ចំពោះការចូលរួមដោយផ្ទាល់ពីអ្នកជំនាញជាតិ-អន្តរជាតិ នៅសណ្ឋាគារសូហ្វីតែល គឺប្រកាន់ខ្ជាប់នូវវិធានការអនាម័យ និងការរក្សាគម្លាតសង្គម ក្នុងនោះបានកំណត់ចំនួនអ្នកចូលរួមផ្ទាល់ចំនួនតែ៧០នាក់ប៉ុណ្ណោះ៕
































អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
FirstPrev12345...395396NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
13
Today
:
21006
Yesterday
:
23810
This Week
:
290562
This Month
:
0290562
Total
:
015360365