NEWS

អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះត្រួតពិនិត្យការងារប្រចាំខែនៅក្នុងរមណីយដ្ឋានអង្គរ

Published on 19 January 2021 04:43 PM Post By ៖ Apsara National Authority

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំនៅតាមទីតាំងជាក់ស្តែងនៃការងារដើម្បីតាមដានការអនុវត្តការងារផ្សេងៗនាពេលកន្លងមក ព្រមទាំងផ្តល់យោបល់បច្ចេកទេសនិងដំណោះស្រាយនានាសម្រាប់កិច្ចការទាំងនោះ។

ក្នុងដំណើរការត្រួតពិនិត្យការងារនេះ អង្គប្រជុំបានចុះពិនិត្យទីតាំងខាងកើតខ្លោងទ្វារជ័យ ដើម្បីរកទីតាំងចំណតថ្មី ចៀសវាងកុំឱ្យភ្ញៀវទេសចរចតនៅមុខប្រាសាទចៅសាយទេវតានិងខាងកើតខ្លោងទ្វារជ័យ។ ក្នុងនោះដែរ អង្គប្រជុំក៏បានពិភាក្សាលើការបង្កើតផ្លូវថ្មី ដើម្បីឱ្យភ្ញៀវទេសចរអាចដើរកម្សាន្តមកកាន់រហាត់ទឹកនៅក្នុងសួនបណ្តុះកូនឈើ ស្ពានថ្មប្រាសាទតាកែវ ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទបានងាយស្រួល។ បន្ថែមពីនោះ ក៏ពិនិត្យលទ្ធភាពបង្កើតផ្លូវដើរឬផ្លូវកង់ចេញពីខ្លោងទ្វារជ័យទៅខ្លោងទ្វារខ្មោច និងទីតាំងចំណតនៅក្នុងក្រុងអង្គរធំដើម្បីពង្រីកហេដ្ឋារចនាសម្ពន្ធចំណតរថយន្តសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផងដែរ។

ក្រៅពីនោះទៀត ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានស្នើយោបល់ទៅកាន់អ្នកជំនាញបុរាណវិទ្យា ដើម្បីរៀបចំស្តារស្រះនៅខាងត្បូងនៃផ្លូវចូលខាងកើតប្រាសាទបាយ័ន្តឡើងវិញឱ្យមានរូបរាងពេញលេញ។ ចំណែកនៅជ្រុងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន្ត ត្រូវរៀបចំប្រព័ន្ធរំដោះទឹកចេញ ដើម្បីសោភ័ណភាពនិងបញ្ជៀសផលប៉ះពាល់ផ្សេងៗដល់ប្រាសាទ។

ជាចុងបញ្ចប់នៃដំណើរត្រួតពិនិត្យប្រចាំខែមករានេះ ឯកឧត្តមអគ្គនាយក និងអ្នកជំនាញគ្រប់នាយកដ្ឋាន ក៏បានចុះទៅពិនិត្យសំណង់អាគារសាលាបារាំងចុងបូព៌ាដែលមានអាយុជាង១០០ឆ្នាំមកហើយនៅខាងលិចប្រាសាទបាយ័ន្តដើម្បីពិនិត្យពីស្ថានភាពសំណង់និងឱ្យរៀបចំជួសជុលអាគារនេះឡើងវិញ សម្រាប់ទុកជាកន្លែងរក្សាទុកនូវបុរាណវត្ថុផ្សេងៗ ព្រោះកន្លែងនេះក៏ជាទីតាំងរក្សាទុកនិងជួសជុលបុរាណវត្ថុពីសម័យបារាំងមកដែរ៕

































អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក អេង បញ្ញាវុទ្ធី
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
FirstPrev12345...395396NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
14
Today
:
18501
Yesterday
:
23810
This Week
:
288057
This Month
:
0288057
Total
:
015357860