ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ជាក់ស្តែង ក្រុមការងារប្រចាំក្រុងសៀមរាបដឹកនាំដោយ លោក នង សុវណ្ណរិទ្ធ បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់នគរធំ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៨សំណើ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
អត្ថបទ និងរូបភាព៖ ក្រុមការងារសហគមន៍