ព័ត៌មានថ្មីៗ

ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 08 ខែ មករា ឆ្នាំ2021 07:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ជាក់ស្តែង១ ក្រុមការងារប្រចាំស្រុកអង្គរធំ ដឹកនាំដោយ លោក ព្រហ្ម សំអ៊ាន បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិដូនឪ ភូមិសំរោង ឃុំលាងដៃ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៨សំណើ។

គោលដៅទី២ ក្រុមការងារប្រចាំស្រុកពួក ដឹកនាំដោយ លោក អឿន សំអុន បានពិនិត្យ និងដោះស្រាយនៅក្នុងភូមិប្រាសាទចារ្យ ភូមិល្បើក ភូមិត្នោតជ្រុំ ឃុំដូនកែវ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៥សំណើ។

គោលដៅទី៣ ក្រុមការងារប្រចាំក្រុងសៀមរាបដឹកនាំដោយ លោក នង សុវណ្ណរិទ្ធ បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិវាល សង្កាត់គោកចក។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៨សំណើ។

សរុបមក នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាទាំង៣គោលដៅបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរ បានចំនួន២១សំណើ។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕













អត្ថបទ និងរូបភាព: ក្រុមការងារសហគមន៍
តាមរយៈការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ប្រជាពលរដ្ឋទាំង១២ភូមិនៃសង្កាត់ក្របីរៀលសរុបចំនួន១៨០នាក់ បានមកទស្សនារមណីយដ្ឋានអង្គរ។
តំណាងក្រុមហ៊ុនកូកាកូឡា បានប្រគល់អណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យមួយគ្រឿងដល់អាជ្ញាធរជាតិអប្សរា ដើម្បីស្រោចស្រពថ្នាលបណ្ដុះកូនឈើនៅភូមិលាងដៃ ដែលជាផ្នែកមួយចូលរួមអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីកិច្ចការនេះ ក្រុមហ៊ុនកូកាកូឡាក៏មានគម្រោងថ្មីៗទៀតជាមួយអាជ្ញាធរជាតិអប្សរា ក្នុងន័យរួមចំណែកអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែល្អប្រសើរ ជាផ្នែកមួយជួយអភិវឌ្ឍន៍សង្គមជាតិ។
អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរានឹងបិទការចេញចូលនៅខ្លោងទ្វារតាកាវបណ្តោះអាសន្ន ដើម្បីប្រារព្ធពិធីបើកការដ្ឋានជួសជុលខ្លោងទ្វារនេះ ក្រោមកិច្ចសហការជាមួយវិស័យឯកជន។
ក្នុងគោលដៅរៀបចំនិងដាក់ចេញនូវខ្សែសៀគ្វីទស្សនារមណីយដ្ឋានសំបូរព្រៃគុក អាជ្ញាធរជាតិសំបូរព្រៃគុកបានរៀបចំកម្មវិធីកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការរៀបចំខ្សែសៀគ្វីទេសចរណ៍រយៈពេល៣ថ្ងៃ និងបានអញ្ជើញមន្រ្តីបុគ្គលិកជំនាញផ្នែករៀបចំខ្សែសៀគ្វីទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាចូលរួមដើម្បីចែករំលែកបទពិសោធន៍ការងាររៀបចំខ្សែសៀគ្វីទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរកន្លងមក។
ក្រុមការងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា កំពុងអនុវត្តន៍ការងារចុះកាត់ក្រី និងដកហូតដើមឈើហានិភ័យមួយចំនួនក្នុងបរិវេណវត្តព្រះឥន្ទទេព វត្តគោកធ្លក ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ន ក្រោយពិនិត្យឃើញថា ដើមឈើទាំងនោះ អាចបង្កហានិភ័យទៅលើមនុស្ស និងសំណង់ប្រាសាទ។ ដើមឈើទាំងនោះ មានសភាពពុកគល់ខ្លាំង មែកងាប់ ទ្រេតជាប់ផ្លូវចូលប្រាសាទ ក្បែរកុដិព្រះសង្ឃ និងខ្លះដុះជាប់ការដ្ឋានជួសជុលជាដើម។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
16
ថ្ងៃនេះ
:
0379
ម្សិលមិញ
:
33427
សប្តាហ៍នេះ
:
00379
ខែនេះ
:
0303362
សរុប
:
015373165