ព័ត៌មានថ្មីៗ

ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 06 ខែ មករា ឆ្នាំ2021 05:16 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ជាក់ស្តែង គោលដៅទី១ ក្រុមការងារប្រចាំស្រុកពួក ដឹកនាំដោយ លោក អឿន សំអុន បានពិនិត្យ និងដោះស្រាយក្នុងភូមិបឹងខ្នារ ភូមិព្រៃក្មេង ភូមិខ្នាត ឃុំខ្នាត។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៧សំណើ។ គោលដៅទី២ ក្រុមការងារប្រចាំក្រុងសៀមរាបដឹកនាំដោយ ឯកឧត្តម ខូយ គឹមទួ បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិសណ្តាន់ សង្កាត់គោកចក។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៥សំណើ។

សរុបមក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាទាំង២គោលដៅបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរ បានចំនួន១២ សំណើ។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕









អត្ថបទ និងរូបភាព: ក្រុមការងារសហគមន៍
ស្រីណុច ជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងទើបមានអាយុ៧ឆ្នាំប៉ុណ្ណោះ តែមានទេពកោសល្យខាងគំនូរតាំងពីតូចមក។ កុមារីស្រីណុចចូលចិត្តគូររូបអប្សរានៅលើដីនៃផ្លូវចូលប្រាសាទព្រះខ័ន ធ្វើភ្ញៀវទេសចរជាច្រើនមានការចាប់អារម្មណ៍ចំពោះទេពកោសល្យនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
4640
ម្សិលមិញ
:
9664
សប្តាហ៍នេះ
:
27474
ខែនេះ
:
0185363
សរុប
:
014245218