ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការដកហូតដើមឈើទាលងាប់មួយដើមក្នុងបរិវេណប្រាសាទបន្ទាយប្រី

បានផ្សាយនៅ ថ្ងៃទី 06 ខែ មករា ឆ្នាំ2021 02:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានាសុវត្ថិភាព កុំឲ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលតែងតែមកទស្សនាប្រាសាទនេះ ជាពិសេសកុំឲ្យមានការខូចខាតដល់រចនាសម័្ពន្ធប្រាសាទផងនោះ កាលពីពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានកាត់ដកហូតដើមឈើទាលងាប់មួយដើមនេះចេញពីក្នុងបរិវេណប្រាសាទបន្ទាយប្រី និងបញ្ចប់ការងាររួចរាល់ជាស្ថាពរ៕





















អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាព សមាគមពាក់ព័ន្ធវិស័យទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អង្គការ UNESCO និងអង្គការទេសចរណ៍ពិភពលោក(UNWTO) រៀបចំ ក្រមប្រតិបត្តិអង្គរ ដើម្បីណែនាំភ្ញៀវទេសចរជាតិ និងអន្តរជាតិអំពីឥរិយាបថល្អប្រសើរក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ក្នុង​គោល​បំណង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​មកលើគុណ​តម្លៃរមណីយដ្ឋាន​អង្គរ ជាពិសេសមកលើ ប្រាសាទ វប្បធម៌ និងបរិស្ថានដែលបង្កមកពីការប្រព្រឹត្តមិនសមរម្យរបស់ភ្ញៀវទេសចរមួយចំនួន។
អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង-មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនអាជីវកម្ម ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍ លើកស្ទួយព្រះពុទ្ធសាសនា និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាព្រះរាជាណាចក្រកម្ពុជា ជាពិសេសរមណីយដ្ឋានអង្គរកាន់តែច្រើនឡើងថែមទៀត អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានសហការជាមួយមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ផ្ដល់ទីតាំងរៀបចំពិធីបូជាប្រទីបនៅមុខប្រាសាទអង្គរវត្ត និងរាប់បាត្រព្រះសង្ឃ៣០០០អង្គរ នៅលើទីធ្លាព្រះលានជល់ដំរី។ ដូចនេះ ដើម្បីឲ្យពិធីបូជាប្រទីប និងរាប់បាត្រ អាចប្រព្រឹត្តទៅបានរលូន អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដូចខាងក្រោម៖
អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីបញ្ចៀសគ្រោះថ្នាក់ជា យថាហេតុ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលអញ្ជើញមកទស្សនារមណីយដ្ឋានអង្គរ ក្រុមការងារអង្កេត និងស្រាវជ្រាវហានិភ័យដើមឈើ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ត្រូវកាត់ក្រីមែកឈើ និងដើមឈើមួយចំនួន ដែលងាយនឹងបាក់រលំបង្កគ្រោះថ្នាក់ តាមទីតាំងដូចខាងក្រោម ៖
ដើមដំបូងមុន12...373374375376377បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
6809
ម្សិលមិញ
:
6151
សប្តាហ៍នេះ
:
73244
ខែនេះ
:
0157398
សរុប
:
014217253