ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការដកហូតដើមឈើទាលងាប់មួយដើមក្នុងបរិវេណប្រាសាទបន្ទាយប្រី

បានផ្សាយនៅ ថ្ងៃទី 06 ខែ មករា ឆ្នាំ2021 02:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានាសុវត្ថិភាព កុំឲ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលតែងតែមកទស្សនាប្រាសាទនេះ ជាពិសេសកុំឲ្យមានការខូចខាតដល់រចនាសម័្ពន្ធប្រាសាទផងនោះ កាលពីពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានកាត់ដកហូតដើមឈើទាលងាប់មួយដើមនេះចេញពីក្នុងបរិវេណប្រាសាទបន្ទាយប្រី និងបញ្ចប់ការងាររួចរាល់ជាស្ថាពរ៕





















អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
ស្រីណុច ជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងទើបមានអាយុ៧ឆ្នាំប៉ុណ្ណោះ តែមានទេពកោសល្យខាងគំនូរតាំងពីតូចមក។ កុមារីស្រីណុចចូលចិត្តគូររូបអប្សរានៅលើដីនៃផ្លូវចូលប្រាសាទព្រះខ័ន ធ្វើភ្ញៀវទេសចរជាច្រើនមានការចាប់អារម្មណ៍ចំពោះទេពកោសល្យនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
5110
ម្សិលមិញ
:
9664
សប្តាហ៍នេះ
:
27944
ខែនេះ
:
0185833
សរុប
:
014245688