ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាដំណើរការជួសជុលរួតទី៣នៃប្រាសាទបាយ័ន្ត

បានផ្សាយនៅ ថ្ងៃទី 06 ខែ មករា ឆ្នាំ2021 10:50 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា ក្រោមការទទួលបន្ទុករបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ សហការជាមួយស្ថាប័ន JASA ប្រទេសជប៉ុន និងអង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ បានរៀបចំសែនព្រែន សុំសេចក្តីសុខចម្រើន ដើម្បីបើកការដ្ឋានជួសជុលប្រាសាទបាយ័ន្តនៅជាន់ទី៣ ឱ្យផុតពីបញ្ហាប្រឈម មុននឹងបើកដំណើរការឱ្យភ្ញៀវចូលទស្សនាជាថ្មី។

តាមការបញ្ជាក់ពីឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទបាយ័ន្តនៅរួតទី៣ បានទ្រុឌទ្រោមដោយសាររចនាសម្ពន្ធថ្មប្រាសាទក្រៀកចេញពីគ្នា ព្រោះតែអាកាសធាតុ អាយុកាលសំណង់ ការចុះខ្សោយនៃគុណភាពនៃរចនាសម្ពន្ធសំណង់ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់សំណង់ប្រាសាទទាំងមូល រួមទាំងទេសចរផង បើជួសជុលមិនទាន់ពេលវេលា។

ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងដំណើរការជួសជុលមានដូចជា៖ ការរើថ្មចេញ ហើយរុញចូលវិញនៅជ្រុងទី៣ទិសខាងត្បូង ការទល់ទ្រកន្លែងដែលមានហានិភ័យរកកលនឹងរលំដួលចំនួន៥៦ចំណុចផ្សេងៗគ្នា។ ក្នុងនោះក៏នឹងមានការរៀបចំបិទភ្ជិតលើថ្នេរថ្មដែលវាប្រេះកុំឱ្យវាជ្រាបទឹកចូល និងសម្រួលថ្មរដិបរដុបមិនរាបស្មើ ដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ដល់ភ្ញៀវពេលដើរទស្សនាប្រាសាទ។

ក្នុងការអនុវត្តការងារនេះ ធ្វើឡើងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាខ្លួនឯង ហើយនឹងចំណាយរយៈពេលមួយឆ្នាំដើម្បីជួសជុលប្រាសាទបាយ័ន្តនៅរួតទី៣នេះឱ្យរួចរាល់ជាស្ថាពរបើពុំមានបញ្ហារាំងស្ទះអ្វីកើតឡើង ទាំងការរៀបចំគូសប្លង់ សិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងឆ្លងយោបល់ពីអ្នកជំនាញការអាដហុក៕



















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក យី សុថា
ស្រីណុច ជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងទើបមានអាយុ៧ឆ្នាំប៉ុណ្ណោះ តែមានទេពកោសល្យខាងគំនូរតាំងពីតូចមក។ កុមារីស្រីណុចចូលចិត្តគូររូបអប្សរានៅលើដីនៃផ្លូវចូលប្រាសាទព្រះខ័ន ធ្វើភ្ញៀវទេសចរជាច្រើនមានការចាប់អារម្មណ៍ចំពោះទេពកោសល្យនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
4561
ម្សិលមិញ
:
9664
សប្តាហ៍នេះ
:
27395
ខែនេះ
:
0185284
សរុប
:
014245139