ព័ត៌មានថ្មីៗ

រយៈពេល២ថ្ងៃក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន៣៩សំណើ

បានផ្សាយនៅ ថ្ងៃទី 05 ខែ មករា ឆ្នាំ2021 04:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៦គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើស្នើសុំជួសជុលតូចតាចរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ។

ជាក់ស្តែង នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ គោលដៅទី១ ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាប ដឹកនាំដោយលោក ឡុង កុសល បានចុះពិនិត្យនិងដោះស្រាយនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ហើយអនុញ្ញាតបានចំនួន៥សំណើ។

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ គោលដៅទី២ ក្រុមការងារប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា បានពិនិត្យនិងដោះស្រាយស្ថិតនៅក្នុងភូមិបុស្សធំ ភូមិគីរីមានន្ទ ឃុំអំពិល ហើយអនុញ្ញាតបានចំនួន៩សំណើ។

គោលដៅទី៣ ក្រុមការងារប្រចាំស្រុកអង្គរធំ ដឹកនាំដោយលោក ព្រហ្ម សំអ៊ាន បានពិនិត្យនិងដោះស្រាយនៅក្នុងភូមិភ្លង់(គោកគ្រើល) ភូមិលាងដៃ ឃុំលាងដៃ ហើយអនុញ្ញាតបានចំនួន៩សំណើ។

គោលដៅទី៤ ក្រុមការងារប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី បានពិនិត្យនិងដោះស្រាយនៅក្នុងភូមិតាត្រៃ ឃុំព្រះដាក់ ហើយអនុញ្ញាតបានចំនួន៦សំណើ។

គោលដៅទី៥ ក្រុមការងារប្រចាំក្រៅឧទ្យាន ដឹកនាំដោយ លោក សំ សារ៉េត បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិបឹងមាលា ឃុំបឹងមាលា ហើយអនុញ្ញាតបានចំនួន៥សំណើ។

គោលដៅទី៦ ក្រុមការងារប្រចាំក្រៅឧទ្យាន ដឹកនាំដោយលោក សំ សារ៉េត បានពិនិត្យនិងដោះស្រាយនៅភូមិបឹងមាលា ឃុំបឹងមាលា ហើយអនុញ្ញាតបានចំនួន៥សំណើ។

សរុបមក នៅថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាទាំង៦គោលដៅបានពិនិត្យនិងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរបានចំនួន៣៩សំណើ។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕













អត្ថបទ និងរូបភាព៖ ក្រុមការងារសហគមន៍
នាពេលបច្ចុប្បន្ន ពិសេសក្នុងខែមេសាខាងមុខនេះ អាកាសធាតុនឹងបន្តកើនកម្ដៅ ជាពិសេសតំបន់មួយចំនួនអាចទទួលរងសំពាធខ្យល់ក្ដៅខ្លាំង ដែលនេះជាបញ្ហាប្រឈមក្នុងដំណើរទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងតំបន់ឧទ្យានអង្គរ និងសាធារណជនទូទៅទាំងអស់។ អាជ្ញាធរជាតិអប្សរាពិតជាមានការព្រួយបារម្ភពីផលប៉ះពាល់ និងគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចកើតឡើងចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅទាំងអស់។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងចំពោះសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ស្ដីពីស្ថានភាពអាកាសធាតុ និងវិធានការការពារដែលមានខ្លឹមសារដូចខាងក្រោមរួមជាមួយនឹងរូបភាព៖

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
4697
ម្សិលមិញ
:
9664
សប្តាហ៍នេះ
:
27531
ខែនេះ
:
0185420
សរុប
:
014245275