NEWS

ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បណ្តុះបណ្តាលអ្នកជំនាញអាជ្ញាធរជាតិអប្សរាទាក់ទងនឹងការពង្រឹងសមត្ថភាពព្យាបាលនិងជួសជុលវត្ថុបុរាណតាមបែបវិទ្យាសាស្ត្រ

Published on 29 December 2020 02:30 PM Post By ៖ Apsara National Authority

មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពព្យាបាលនិងជួសជុលវត្ថុបុរាណតាមបែបវិទ្យាសាស្ត្រ រយៈពេល៥ថ្ងៃ ពីថ្ងៃទី២១ដល់២៥ ខែធ្នូ ឆ្នាំ២០២០ ដល់មន្ត្រី-បុគ្គលិកជំនាញជួសជុលនិងអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរាចំនួន១៥នាក់។

លោក ផាក សងឆល់ អ្នកស្រាវជ្រាវនិងអភិរក្សនៃមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ ជាគ្រូបង្គោលនៃវគ្គបណ្តុះបណ្តាល បានបង្រៀនពីរបៀបប្រើប្រាស់និងទទួលទិន្នន័យពីឧបករណ៍វិភាគលើថ្ម របៀបមើលពីសមាសធាតុនៃថ្មនីមួយៗ បញ្ហាខូចខាត ជំងឺថ្ម ប្រភពថ្ម ប្រភេទថ្ម ដែលជួយពន្លឿននៅក្នុងកិច្ចការជួសជុលអភិរក្សថ្មបានល្អ លឿន និងមានវិធីសាស្ត្រច្រើនក្នុងការជួសជុល។

លោក សងឆល់ ក៏បានបញ្ជាក់ថា ប្រាសាទនៅខ្មែរភាគច្រើនធ្វើពីថ្មភក់ ងាយរងផលប៉ះពាល់ពីអាកាសធាតុក្តៅហើយសើម ជួនមានភ្លៀងធ្លាក់ខ្លាំង ជួនក្តៅខ្លាំង ហើយនឹងការដុះឡើងនៃរុក្ខជាតិលើប្រាសាទបំផ្លាញរចនាសម្ពន្ធប្រាសាទ។ លោករំពឹងទុកថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំង១៥នាក់នឹងអាចរៀបចំការអភិរក្សប្រាសាទទៅតាមលំដាប់លំដោយយ៉ាងមានប្រសិទ្ធភាពខ្ពស់ក្នុងការអភិរក្សថ្ម។ ក្រុមការងារនឹងបន្តធ្វើវគ្គបណ្តុះបណ្តាលនេះទៀត ដើម្បីផ្តល់ចំណេះដឹងបន្ថែមផ្នែកអភិរក្សបែបវិទ្យាសាស្ត្រដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ពិសេសខាងកូរ៉េចង់ឱ្យមន្ទីរពិសោធន៍នេះមានមុខងារកាន់តែសំខាន់នៅក្នុងកិច្ចការអភិរក្សប្រាសាទនៅក្នុងតំបន់អង្គរតាមរយៈកិច្ចសហប្រតិបត្តិការកូរ៉េ-អាជ្ញាធរជាតិអប្សរា។

លោក សាន ចន្ទសុខា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា នេះជាលើកទី១ដែលបានរៀនពីរបៀបមើលមីក្រូទស្សន៍និងប្រើអ៊ុលត្រាសោន ដែលឱ្យយើងដឹងពីការខូចខាតនៅខាងក្នុងថ្មដែលយើងមិនអាចមើលដោយភ្នែកទទេបាន។ វគ្គបណ្តុះបណ្តាលនេះបានពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការពិសោធដោយប្រើប្រាស់ឧបករណ៍វិទ្យាសាស្ត្រជំនួយដល់ការជួសជុល ដែលកន្លងមករាល់ការពិសោធភាពខូចខាតនៃថ្មនិងសំណល់បុរាណវិទ្យាផ្សេងៗនៅក្នុងតំបន់អង្គរនិងប្រទេសកម្ពុជា ច្រើនពឹងលើការវិភាគនៅក្រៅប្រទេសប៉ុណ្ណោះ។

លោក អាត សុខចាន់ មន្ត្រីមកពីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានលើកឡើងថា ការរៀនលើកនេះគឺមានសម្ភារគ្រប់គ្រាន់។ យើងមានវិធីច្រើនសម្រាប់សិក្សាស្វែងរកភាពខូចខាតនៃថ្ម តែវិធីរៀននេះមានភាពងាយស្រួលជាងមុនព្រោះយើងប្រើម៉ាស៊ីនអាចវិភាគដឹងច្រើនលឿនរហ័សក្នុងការបំពេញការងារបានប្រសើរជាងមុន។ លោកសង្ឃឹមថានឹងមានការបណ្តុះបណ្តាលបែបនេះបន្តទៀត ព្រោះយើងបានរៀនតែទ្រឹស្តីច្រើនជាងអនុវត្ត៕















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក យី សុថា
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
FirstPrev12345...395396NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
15
Today
:
28000
Yesterday
:
23810
This Week
:
297556
This Month
:
0297556
Total
:
015367359