NEWS

យុវជននិងគ្រូបង្រៀនចំនួន១៥០នាក់នៃក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញស្វែងយល់អំពីការគ្រប់គ្រងបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ

Published on 27 November 2020 11:34 AM Post By ៖ Apsara National Authority

នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ង៉ែត សុខចាន់ ប្រធានការិយាល័យយុវជននៃមន្ទីរអប់រំ និងយុវជនរាជធានីភ្នំពេញ បានដឹកនាំក្រុមប្រឹក្សាកុមារកម្ពុជា-យុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ នៃក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញចំនួន១៥០នាក់ មកស្តាប់បទបង្ហាញអំពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។

លោក ង៉ែត សុខចាន់ បានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះ គឺចាប់ពីថ្ងៃទី២៦ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងតំបន់វប្បធម៌ប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ក្នុងបំណងលើកកម្ពស់ការយល់ដឹងបំណិនជីវិត បណ្តុះស្មារតី សាមគ្គីភាព និងគោរពស្រឡាញ់ចំពោះបេតិកភណ្ឌ។ ពិសេសគឺការទទួលបាននូវចំណេះដឹងថ្មីៗតាមរយៈបទបង្ហាញការងារពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា ទាក់ទងនឹងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានអង្គរ។

ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូយុវជនទាំង១៥០នាក់នេះ ឯកឧត្តម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក៏បានធ្វើបទបង្ហាញអំពីកិច្ចការអភិរក្សប្រាសាទក្នុងនិងក្រៅឧទ្យានអង្គរ បញ្ហាប្រឈម កិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ។ ឯកឧត្តម សុខ សង្វារ អគ្គនាយករង ក៏បានធ្វើបទបង្ហាញអំពីការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរ និងលោក ម៉ុក គន្ធី ប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ បានបង្ហាញអំពីស្ថាប័នអាជ្ញាធរជាតិអប្សរាដល់យុវជនដើម្បីទទួលបានចំណេះដឹងថ្មី។

ក្រៅពីការស្តាប់បទបង្ហាញពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា គណៈប្រតិភូក្រុមប្រឹក្សាកុមារកម្ពុជា-យុវជនកម្ពុជា លោកគ្រូ អ្នកគ្រូនៃក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏បន្តទទួលបានចំណេះដឹងបន្ថែមទៀត នៅតាមការដ្ឋានផ្ទាល់ពីអ្នកជំនាញអាជ្ញាធរជាតិអប្សរាទៀតផង៕




























អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។
ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានា
FirstPrev12345...376377NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
0853
Yesterday
:
6151
This Week
:
67288
This Month
:
0151442
Total
:
014211297