ព័ត៌មានថ្មីៗ

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន១២សំណើ

បានផ្សាយនៅ ថ្ងៃទី 19 ខែ វិច្ឆិកា ឆ្នាំ2020 07:34 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ជាក់ស្តែង គោលដៅទី១ ក្រុមការងារប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយ លោកស្រី ម៉ៅ ល្អ បានពិនិត្យ និងដោះស្រាយនៅក្នុងភូមិដូននំ ឃុំមានជ័យ ភូមិរលួសខាងលិច និងភូមិដូនទាវ ឃុំរលួស។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតទាំង៧សំណើ។ គោលដៅទី២ ក្រុមការងារប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានពិនិត្យ និងដោះស្រាយស្ថិតក្នុងភូមិរំចេក ឃុំរំចេក។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៥សំណើ។

សរុបមក នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាទាំង២គោលដៅចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន១២សំណើ។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕












អត្ថបទ និងរូបភាព៖ ក្រុមការងារសហគមន៍
ឆ្លៀតក្នុងឱកាសអញ្ជើញមកបំពេញភារកិច្ចនៅខេត្តសៀមរាប លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យការរៀបចំមណ្ឌលបដិសណ្ឋារកិច្ច ការរៀបចំកែលម្អសោភ័ណភាពនិងសួនបៃតងនៅមុខបរិវេណប្រាសាទអង្គរវត្ត។
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមឈើហានិភ័យចំនួន១៣ដើម ស្ថិតក្នុងបរិវេណប្រាសាទភិមានអាកាស បាននិងកំពុងកាត់ក្រី និងខ្លះត្រូវដកហូត។ ការងារនេះធ្វើឡើងបន្ទាប់ពីក្រុមជំនាញព្រៃឈើសង្កេតឃើញថា ដើមឈើទាំងនោះ ខ្លះដុះក្បែររចនាសម្ព័ន្ធប្រាសាទ និងខ្លះតាមបរិវេណផ្លូវទស្សនារបស់ភ្ញៀវទេសចរផង។ គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីបញ្ជៀសហានិភ័យនានា ដែលអាចកើតជាយថាហេតុចំពោះមនុស្ស និងប្រាសាទ។
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រោយពីទទួលបានការឯកភាពពីក្រុមអ្នកជំនាញការអាដហុករបស់អាយស៊ីស៊ី-អង្គរ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានបន្តដំណើរការគម្រោងកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ដោយមានរៀបចំជាផ្លូវថ្មើរជើងនិងប្រព័ន្ធរំដោះទឹក ព្រមទាំងដាំស្មៅឱ្យមានភាពបៃតងស្រស់បំព្រង ដើម្បីលើកតម្លៃបរិវេណអង្គរធំទាំងមូល។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
3719
ម្សិលមិញ
:
9664
សប្តាហ៍នេះ
:
26553
ខែនេះ
:
0184442
សរុប
:
014244297