ព័ត៌មានថ្មីៗ

អ្នករៀបចំសួនមុខប្រាសាទអង្គរវត្តបង្ហាញពីចំណាប់អារម្មណ៍ដែលបានបំពេញការងារសម្រាប់អង្គរ

បានផ្សាយនៅ ថ្ងៃទី 12 ខែ វិច្ឆិកា ឆ្នាំ2020 11:07 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បច្ចុប្បន្នបរិវេណខាងលិចប្រាសាទអង្គរវត្តបានប្រែមុខមាត់ជាខ្លាំង លម្អដោយផ្កា សួនស្មៅពណ៌បៃតង និងដើមឈើជាច្រើនដើម។ ចំណែកទីលានបដិសណ្ឋារកិច្ច អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកសាងសង់អគារផ្តល់ព័ត៌មាន អគារសង្គ្រោះបឋម និងអគារផ្សេងៗទៀតដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិកម្រិតស្តង់ដារអន្តរជាតិ ដែលគ្រោងនឹងបញ្ចប់ការជួសជុលទាំងស្រុងនាពាក់កណ្តាលឆ្នាំ២០២១ខាងមុខ។

លោកស្រី ហូ សិលា ជាបុគ្គលិកបម្រើការងារផ្នែករៀបចំសួនបានឱ្យដឹងថា៖ មិនដល់១ឆ្នាំផង មុខប្រាសាទអង្គរបានប្រែជាស្រស់បំព្រងដោយព្រៃឈើ ផ្កា និងស្មៅខៀវស្រងាត់ ឃើញហើយស្រស់ថ្លាចិត្ត បាត់អស់ភាពនឿយហត់ក្នុងការបំពេញការងារ។

ដូចគ្នានេះដែរ លោកស្រី ជួន ស្រីមុំ បានរៀបរាប់ថា ភ្ញៀវទេសចរដែលមកទស្សនាអង្គររយៈពេលចុងក្រោយ នឹងលាន់មាត់សរសើរពីសោភណ្ឌភាពដ៏ស្រស់ស្អាតនិងមានសណ្តាប់ធ្នាប់ល្អនៅអង្គរមិនខាន។ លោកស្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដែលយកចិត្តទុកដាក់និងខិតខំកែលម្អបរិវេណមុខប្រាសាទអង្គរវត្តឱ្យកាន់តែល្អប្រសើរឡើង។

ក្នុងនាមជាអ្នកបំពេញការងាររៀបចំសួនមុខបរិវេណមុខប្រាសាទអង្គរវត្ត លោកស្រី ហូ សិលា និងលោកស្រី ជួន ស្រីមុំ បានអំពាវនាវឱ្យភ្ញៀវទេសចរដែលមកទស្សនានៅអង្គរថែរក្សាបរិស្ថាន មានអនាម័យ ចោលសំរាមក្នុងធុងសំរាមជានិច្ច ព្រោះបើគ្មានការចូលរួមពីសាធារណជនទេ ក៏មិនអាចរក្សាបរិស្ថានឱ្យនៅតែស្រស់ស្អាតបានដែរ។

លោក ពៅ ស៊ីណិត បុគ្គលិបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដែលដឹកនាំរៀបចំសួននៅមុខបរិវេណប្រាសាទអង្គរវត្តបានឱ្យដឹងថា នៅផ្លូវចូលមុខបរិវេណប្រាសាទអង្គរវត្តនេះមានដាំប្រភេទដើមផ្កាឆ្អឹងមាន់ខ្មៅ ផ្កាស្លឹកក្រហម និងស្មៅជើងទា ស្មៅជើងក្រាស់ ដែលធន់ សក្តិសមដាំនៅទីនេះដែលមានមនុស្សដើរទៅមក។ លោកបន្តថា ក្រៅពីនេះ ក្រុមការងារក៏កាត់ក្រីមែកឈើ ដកហូតដើមឈើដែលមានហានិភ័យចេញដើម្បីរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងដាំដើមឈើបន្តវេមានដូចជា ដើមធ្នង់ ដើមក្ងោក ដើមនាងនួន ដើមបេង ដើមគគីជាដើម៕





















អត្ថបទ និងរូបភាព៖ លោក យី សុថា
ថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៦គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើស្នើសុំជួសជុលតូចតាចរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ។
ក្រុមការងារថែរក្សាបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ជានិច្ចជាកាលបានខិតខំប្រឹងប្រែងថែរក្សា ក្នុងន័យធ្វើយ៉ាងណាឱ្យបរិស្ថានក្នុងរមណីយដ្ឋានអង្គរ ពិសេសមុខប្រាសាទអង្គរវត្ត មានភាពស្រស់ស្អាត មានភាពបៃតង ជាទីទាក់ទាញ និងជាទីគយគន់សម្រាប់ភ្ញៀវទេសចរគ្រប់រូប។ សកម្មភាពទាំងនោះរួមមាន ការស្រោចទឹកដើមឈើនិងសួនច្បារជាប្រចាំ
ដោយពិនិត្យឃើញមានហានិភ័យខ្ពស់របស់ដើមឈើ ដែលដុះលើរចនាសម្ព័ន្ធស្ពានថ្មបុរាណនៅចន្លោះប្រាសាទតាកែវ និងប្រាសាទធម្មនន្ទ លើស្ទឹងសៀមរាប ក្រុមជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដោយសហការជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើទាំងនោះ។
សាលិខិតជូនពរ
( ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2020 )
ក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកលដែលនឹងឈានមកដល់នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ.ស ២០២១

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
3579
ម្សិលមិញ
:
9664
សប្តាហ៍នេះ
:
26413
ខែនេះ
:
0184302
សរុប
:
014244157