ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គោលដៅទី១ ក្រុមការងារប្រចាំស្រុកពួកដឹកនាំដោយ លោក អឿន សំអុន បានពិនិត្យ និងដោះស្រាយនៅភូមិបឹងខ្នារ ភូមិព្រៃក្មេង ភូមិខ្នាត ភូមិជ្រលង ភូមិព្រៃធ្លក និងភូមិស្វាយ ឃុំខ្នាត។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាត៩សំណើ។
គោលដៅទី២ ក្រុមការងារប្រចាំក្រុងសៀមរាប ដឹកនាំដោយ លោក ឡុង កុសល បានពិនិត្យ និងដោះស្រាយនៅភូមិបឹងដូនប៉ា ភូមិទ្រាំង និងភូមិមណ្ឌលបី សង្កាត់ស្លក្រាម។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៥សំណើ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
អត្ថបទ និងរូបភាព: ក្រុមការងារសហគមន៍