ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចូលរួមគោរពទិវាឯករាជ្យជាតិលើកទី៦៧

បានផ្សាយនៅ ថ្ងៃទី 09 ខែ វិច្ឆិកា ឆ្នាំ2020 10:54 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានរំឭកគុណអតីតវីរយុទ្ធជនខេត្តសៀមរាប ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដឹកនាំមន្ត្រី-បុគ្គលិកនៃអាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន រំឭកខួបអនុស្សាវរីយ៍លើកទី៦៧នៃទិវាឯករាជ្យជាតិខ្មែរ និងការបង្កើតកងយុទ្ធពលខេមរភូមិន្ទកាលពីថ្ងៃទី០៩ វិច្ឆិកា ១៩៥៣។

សុខសន្តិភាព សេរីភាព និងការទទួលបានឯករាជ្យជាតិពីអាណានិគមនិយមបារាំង គឺកូនចៅគ្រប់គ្នាចងមិនភ្លេចឡើយពីស្នាព្រះហស្តដ៏ធំធេងរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ រួមនឹងអតីតវីរយុទ្ធជន ដែលបានបូជាព្រះកាយពល កម្លាំងប្រាជ្ញា សាច់ស្រស់ឈាមស្រស់ ដើម្បីស្វែងរកសេចក្តីសុខជូនប្រជាជននិងរំដោះប្រទេស។

ក្នុងកាយវិការដឹងគុណនាថ្ងៃទី០៩ វិច្ឆិកា ២០២០ ខួបលើកទី៦៧នេះ ក្នុងនាមអាជ្ញាធរជាតិអប្សរា សូមសម្តែងសេចក្តីដឹងគុណជាពន្លឹកដល់អង្គព្រះមហាក្សត្រ ដល់អតីតវីរយុទ្ធជនខ្មែរ ដែលបានពលីជីវិតសង្គ្រោះជាតិ ប្រជាជនឱ្យបានសុខសន្តិភាព សេរីភាព និងឯករាជ្យក្នុងនាមជាខ្មែរ។ អាជ្ញាធរជាតិអប្សរាប្តេជ្ញាបន្តសកម្មភាពដ៏ថ្លៃថ្លាក្នុងការការពារសម្បត្តិវប្បធម៌ជាតិ ប្រជាជនក្នុងតំបន់អង្គរ និងធ្វើខ្លួនជាស្ថាប័នគំរូ ដើម្បីតបស្នងសងគុណដល់បុព្វបុរសនិងជាដឹកនាំគំរូដល់អ្នកជំនាន់ក្រោយផង។

អាជ្ញាធរជាតិអប្សរា សូមថ្វាយព្រះរាជ្យកុសល ជូនបុណ្យកុសល ដល់អង្គព្រះមហាក្សត្រ និងអតីតវីរយុទ្ធជនគ្រប់អង្គ គ្រប់រូប សូមបានសោយសុខក្នុងទីបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ កូនចៅគ្រប់រូបនឹងចូលរួមថែរក្សាទឹកដី មរតកវប្បធម៌របស់ដូនតាខ្មែរ ឱ្យបានគង់វង្សរៀងរហូតទៅ៕













អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមឈើហានិភ័យចំនួន១៣ដើម ស្ថិតក្នុងបរិវេណប្រាសាទភិមានអាកាស បាននិងកំពុងកាត់ក្រី និងខ្លះត្រូវដកហូត។ ការងារនេះធ្វើឡើងបន្ទាប់ពីក្រុមជំនាញព្រៃឈើសង្កេតឃើញថា ដើមឈើទាំងនោះ ខ្លះដុះក្បែររចនាសម្ព័ន្ធប្រាសាទ និងខ្លះតាមបរិវេណផ្លូវទស្សនារបស់ភ្ញៀវទេសចរផង។ គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីបញ្ជៀសហានិភ័យនានា ដែលអាចកើតជាយថាហេតុចំពោះមនុស្ស និងប្រាសាទ។
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រោយពីទទួលបានការឯកភាពពីក្រុមអ្នកជំនាញការអាដហុករបស់អាយស៊ីស៊ី-អង្គរ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានបន្តដំណើរការគម្រោងកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ដោយមានរៀបចំជាផ្លូវថ្មើរជើងនិងប្រព័ន្ធរំដោះទឹក ព្រមទាំងដាំស្មៅឱ្យមានភាពបៃតងស្រស់បំព្រង ដើម្បីលើកតម្លៃបរិវេណអង្គរធំទាំងមូល។
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
6629
ម្សិលមិញ
:
5260
សប្តាហ៍នេះ
:
19799
ខែនេះ
:
0177688
សរុប
:
014237543