ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

បានផ្សាយនៅ ថ្ងៃទី 07 ខែ វិច្ឆិកា ឆ្នាំ2020 11:16 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
១ អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក ពិភាក្សាបច្ចេកទេសជួសជុលប្រាសាទតាសោម
នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារបច្ចេកទេសជាមួយតំណាងស្ថាប័នរបស់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីជួសជុលប្រាសាទតាសោម។ ក្រុមការងារបានចុះសិក្សារួមគ្នាលើលទ្ធភាពនានាក្នុងការការពារ ការអភិរក្ស និងកិច្ចការជួសជុលបន្ថែម ក្រោយពេលស្ថាប័ន WMF ជួសជុលរួចរាល់តាំងពីឆ្នាំ២០១២មក។
នាឱកាសចុះពិនិត្យការដ្ឋានការងារនៅពេលនោះ ក្រុមការងារបានសិក្សារួមគ្នារកដំណោះស្រាយ ដើម្បីបញ្ជៀសបញ្ហាអវិជ្ជមានមួយចំនួនអំឡុងពេលជួសជុល ពិសេសស្របតាមតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ។ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានណែនាំនូវចំណុចមួយចំនួន ដើម្បីរៀបចំបរិវេណប្រាសាទតាសោមឱ្យមានសោភណ្ឌភាពល្អ និងទាក់ទាញភ្ញៀវទេសចរ។
អង្គការមូលនិធិប្រាសាទពិភពលោក សហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលប្រាសាទតាសោមចាប់ពីឆ្នាំ ២០០០ រហូតដល់ ឆ្នាំ ២០១២។ ក្រោយជួសជុលរយៈពេល១០ឆ្នាំមកនេះ ស្ថាប័នWMF សង្កេតឃើញថា មានបញ្ហាមួយចំនួន ដែលត្រូវដោះស្រាយបន្តដូចជា ការរៀបចំប្រព័ន្ធទឹកដែលជាបញ្ហាប្រឈមខ្លាំង ដែលធ្វើឱ្យហូរច្រោះដល់ឫសឈើធំៗ ដែលអាចមានហានិភ័យទៅអនាគត។ 

២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួក និងក្រុងសៀមរាប ចុះពិនិត្យដោះស្រាយសំណើសុំជួសជុលផ្ទះប្រជាពលរដ្ឋបាន១២សំណើ
ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហ គមន៍នៃអាជ្ញាធរជាតិអប្សរា ចំនួន២គោលដៅ ដោយមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះ ពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។ ជាក់ស្តែង គោលដៅទី១ ក្រុមការងារប្រចាំស្រុកពួក ដឹកនាំដោយ លោក អឿន សំអុន បានចុះពិនិត្យ និងដោះស្រាយស្ថិតក្នុងភូមិតាស្នេហ៍ ភូមិអន្តង្គន់ ភូមិត្នោតជ្រើស ភូមិប្រាសាទចារ្យ និងភូមិដូនអុន ឃុំដូនកែវ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៧សំណើ។
គោលដៅទី២ ក្រុមការងារប្រចាំក្រុងសៀមរាប ដឹកនាំដោយលោក ឡុង កុសល បានពិនិត្យ និងដោះស្រាយនៅក្នុងភូមិជ័យ និងភូមិបន្ទាយឈើ សង្កាត់ទឹក វិល។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៥សំណើ។

៣ ក្រុមការងារសហគមន៍ប្រចាំស្រុកបន្ទាយស្រី ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះបានចំនួន៥សំណើ
ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចំនួន១គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។ ជាក់ស្តែង ក្រុមការងារប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី បាន ពិនិត្យ និងដោះស្រាយ ស្ថិតក្នុងភូមិអូរទទឹង ភូមិថ្នល់ទទឹង ឃុំព្រះដាក់។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន ៥សំណើ។

៤ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើជួសជុលផ្ទះ និងសាងសង់សំណង់តូចតាចចំនួន២៥៧សំណើ
របាយការណ៍លេខាធិការដ្ឋានសហគមន៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំខែតុលា ឆ្នាំ២០២០ បានបង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់រមណីដ្ឋានអង្គរ ដោយក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន២៥៧សំណើ ក្នុងចំណោម៣៦៥សំណើ។
ករណីអនុញ្ញាតសំណើខាងលើផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកបាគង២៦សំណើ ស្រុកអង្គរធំចំនួន៩៤សំណើ ស្រុកពួកចំនួន២៨សំណើ ស្រុកបន្ទាយស្រីបានចំនួន៣៧សំណើ និងក្រុងសៀមរាបចំនួន៧២សំណើ។ប្រភេទសំណើដែលក្រុមការងារសហគមន៍ចុះពិនិត្យនិងដោះស្រាយមាន
១. ការជួសជុលផ្ទះ៖ ការជួសជុលឬប្តូរដំបូល ប្តូរជញ្ជាំង ប្តូរសសរ ប្តូរឬតសំយ៉ាប ជួសជុលជណ្តើរ ជួសជុលរបងមានស្រាប់ បន្ទប់ក្រោមផ្ទះ
២. សំណង់តូចតាច៖ សង់បង្គន់ សង់ទ្រុងមាន់ ទា ជ្រូក ជង្រុកស្រូវ តូបឬរោងលក់ដូរមុខផ្ទះ
៣.ចាក់ដី៖ ចាក់ដីលុបគ្រលុកក្នុងបរិវេណផ្ទះក្រោមជាដើម។

៥ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន៥សំណើ
ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។ ជាក់ស្តែង ក្រុមការងារប្រចាំក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម ខូយ គឹមទួ បានពិនិត្យ និងដោះស្រាយស្ថិតក្នុងភូមិវាលសង្កាត់គោកចក។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៥សំណើ។

៦ អាជ្ញាធរជាតិអប្សរាបើកសិក្ខាសាលាស្តីអំពីដំណើរការគ្រប់គ្រងបរិស្ថានអង្គរ
នៅសាលសន្និសីទអង្គរនាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានរៀបចំបើកសិក្ខាសាលាស្តីអំពីការដំណើរការគ្រប់គ្រងបរិស្ថានអង្គរ ដល់មន្រ្តី-បុគ្គលិក មកពីនាយកដ្ឋានផ្សេងៗចំណុះឱ្យអាជ្ញាធរជាតិអប្សរាប្រមាណ១០០នាក់ចូលរួម ដើម្បីផ្សព្វផ្សាយ គោលនយោបាយ បញ្ហាប្រឈមមុខ ការកែលម្អនិងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ។ ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ មានទិសដៅរួមគឺ ១. ការបន្ថយការចំណាយផ្សេងៗ ២. គោរពច្បាប់បញ្ញត្តិបរិស្ថាន ៣. ផ្តល់ការប្រាស្រ័យទាក់ទងល្អ ផ្ទៃក្នុងផ្ទៃក្រៅ ៤. ការពារ និងបង្ការផលប៉ះពាល់អាក្រក់ជាមុន ៥. ចំណាប់អារម្មណ៍ល្អទៅបេតិកភណ្ឌអង្គរ ៦. ថែរក្សាសម្បត្តិធម្មជាតិ និងសម្បត្តិវប្បធម៌ឱ្យបានគង់វង្សសម្រាប់អ្នកជំនាន់ក្រោយ។
ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថានបានលើកឡើងថា ការងារបរិស្ថាន គឺជាការងារ រួម។ បើយើងយល់ពីបរិស្ថាន យើងធ្វើកិច្ចការនេះបានល្អ ដូច្នោះហើយបានអាជ្ញាធរជាតិអប្សរាបង្កើត នូវអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ដែលចូលរួមសហការយ៉ាងស្អិតរមួតជាមួយនាយកដ្ឋាននានានៃអាជ្ញាធរជាតិអប្សរា។ ហេតុអ្វីការងារនេះ មានភាពសំខាន់? ពីព្រោះថា នេះជារង្វាស់ផង និងជាត្រីវិស័យផង សម្រាប់ការអនុវត្តការងារដែលមានប្រសិទ្ធភាពទ្វេឡើង ហើយមកដល់ថ្ងៃនេះ អាជ្ញាធរជាតិអប្សរាបានទទួលវិញ្ញាបនប័ត្រ ISO 4001 ចំនួន៥ដងមកហើយ។

៧ ភាជន៍ដីដុតពណ៌បៃតងមួយ ត្រូវបានប្រទះឃើញក្នុងដំណើរការជួសជុលប្រាសាទលលៃ
ភាជន៍ធ្វើពីដីដុតមានស្រទាប់រលោងពណ៍បៃតងចំនួនមួយ បានរកឃើញនៅលើខឿនត្រង់មាត់ជណ្តើរខាងលិចនៃតួប៉មឦសានប្រាសាទលលៃ។ ភាជន៍ធ្វើពីដីដុតដែលមានទំហំមាត់២០ស.ម និងកម្ពស់១០ស.មនេះ ប្រើប្រាស់ជាកោដ្ឋសម្រាប់ដាក់ធាតុ និងបានបញ្ចុះនៅជុំវិញបរិវេណប្រាសាទបុរាណ។ ទំនៀមបុរាណនេះ បានបន្តរៀងមក ទោះមានការប្រែប្រួលខ្លះ តែក្នុងបំណងដើម្បីឱ្យអ្នកដែលស្លាប់នោះបានទៅភ្ជាប់និស្ស័យនឹងទេព។
លោក ឈូក សុម៉ាឡា បុរាណវិទូនិងជាមន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ភាជន៍ប្រើជាកោដ្ឋដែលបានរកឃើញថ្មីនេះ មានមាត់ធំ ខ្លួនត្រង់ និងបាតរាបស្មើ ប្លែកខុសពីគេ រាងដូចជាផើង គ្មានគម្រប ដែលមិនធ្លាប់ឃើញមានពីមុននោះឡើយ។ រីឯផ្ទៃសាច់ភាជន៍មានស្រទាប់រលោងក្រាស់ពណ៌ បៃតង។ តាមក្រុមអ្នកជំនាញផ្នែកកុលាលភាជន៍ បានឱ្យដឹងថា ភាជន៍នេះ ជាប្រភេទភាជន៍នាំចូលពីប្រទេសចិន ដែលប្រហែលជានៅ សតវត្សទី១៩។
ក្រោយពីធ្វើការកាយសម្អាត គូរ និងថតរូបតាមបែបបុរាណវិទ្យាដើម្បីចងក្រងទុកជាឯកសារ សម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយសិក្សាបន្តរួចមក ក្រុមការងារបានបញ្ចុះកោដ្ឋនោះទៅតាមលក្ខណៈដើមវិញ ដូចគ្នានឹងភាជន៍ដែលធ្លាប់រកឃើញមុនៗមកដែរ ដើម្បីថែរក្សានិងអភិរក្សបេតិកភណ្ឌអរូបី គឺជាលក្ខណៈពិសេសរបស់អង្គរ ដែលបេតិកភណ្ឌរូបីនិងអរូបីមិនអាចកាត់ផ្តាច់ពីគ្នាបាន។ ទន្ទឹមនឹងនេះក៏ជាការសម្តែងសេចក្តីគោរពដល់គោលបំណងរបស់គ្រួសារអ្នកស្លាប់ ដែលចង់ឱ្យបុព្វការីជនរបស់ខ្លួនរស់នៅឯបរលោកជាមួយនឹងទេព។

ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។
ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានា
ដើមដំបូងមុន12345...376377បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
1065
ម្សិលមិញ
:
6151
សប្តាហ៍នេះ
:
67500
ខែនេះ
:
0151654
សរុប
:
014211509