NEWS

អាជ្ញាធរជាតិអប្សរានិងអង្គការមូលនិធិប្រាសាទពិភពលោកពិភាក្សាបច្ចេកទេសជួសជុលប្រាសាទតាសោម

Published on 06 November 2020 02:30 PM Post By ៖ Apsara National Authority

នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារបច្ចេកទេសជាមួយតំណាងស្ថាប័នរបស់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីជួសជុលប្រាសាទតាសោម។ ក្រុមការងារបានចុះសិក្សារួមគ្នាលើលទ្ធភាពនានាក្នុងការការពារ ការអភិរក្ស ក៏ដូចជាកិច្ចការជួសជុលបន្ថែម ក្រោយពេលស្ថាប័នសហរដ្ឋអាមេរិក WMF ជួសជុលរួចរាល់តាំងពីឆ្នាំ២០១២មក។

នាឱកាសចុះពិនិត្យការដ្ឋានការងារនៅពេលនោះ ក្រុមការងារបានសិក្សារួមគ្នារកដំណោះស្រាយដើម្បីបញ្ជៀសបញ្ហាអវិជ្ជមានមួយចំនួនអំឡុងពេលជួសជុល ពិសេសស្របតាមតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ។ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានណែនាំនូវចំណុចចំនួនដើម្បីរៀបចំបរិវេណប្រាសាទតាសោមឱ្យមានសោភណ្ឌភាពល្អ និងទាក់ទាញភ្ញៀវទេសចរ។

គួររំឭកថា អង្គការមូលនិធិប្រាសាទពិភពលោក ក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលប្រាសាទតាសោមចាប់ពីឆ្នាំ ២០០០ រហូតដល់ ឆ្នាំ ២០១២។ យ៉ាងណាក៏ដោយ ក្រោយជួសជុលរយៈពេល១០ឆ្នាំមកនេះ ស្ថាប័ននេះសង្កេតឃើញថា មានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយបន្តដូចជា ការរៀបចំប្រព័ន្ធទឹកដែលជាបញ្ហាប្រឈមខ្លាំង ដែលធ្វើឱ្យហូរច្រោះដល់ឫសឈើធំៗ ដែលអាចមានហានិភ័យទៅអនាគត៕











អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន
នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងតាមដានការអនុវត្តការងាររបស់អាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យសកម្មភាពលើកតម្លៃបរិវេណក្រុងអង្គរធំទាំងមូលដែលរួមមានការកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ការរៀបចំជាផ្លូវថ្មើរជើងនិងប្រព័ន្ធរំដោះទឹក
ឆ្លៀតក្នុងឱកាសអញ្ជើញមកបំពេញភារកិច្ចនៅខេត្តសៀមរាប លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យការរៀបចំមណ្ឌលបដិសណ្ឋារកិច្ច ការរៀបចំកែលម្អសោភ័ណភាពនិងសួនបៃតងនៅមុខបរិវេណប្រាសាទអង្គរវត្ត។
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមឈើហានិភ័យចំនួន១៣ដើម ស្ថិតក្នុងបរិវេណប្រាសាទភិមានអាកាស បាននិងកំពុងកាត់ក្រី និងខ្លះត្រូវដកហូត។ ការងារនេះធ្វើឡើងបន្ទាប់ពីក្រុមជំនាញព្រៃឈើសង្កេតឃើញថា ដើមឈើទាំងនោះ ខ្លះដុះក្បែររចនាសម្ព័ន្ធប្រាសាទ និងខ្លះតាមបរិវេណផ្លូវទស្សនារបស់ភ្ញៀវទេសចរផង។ គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីបញ្ជៀសហានិភ័យនានា ដែលអាចកើតជាយថាហេតុចំពោះមនុស្ស និងប្រាសាទ។
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
FirstPrev12345...377378NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
10
Today
:
0541
Yesterday
:
7910
This Week
:
08451
This Month
:
0166340
Total
:
014226195