NEWS

ក្រុមការងារសហគមន៍ប្រចាំស្រុកបន្ទាយស្រី ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះបានចំនួន៥សំណើ

Published on 03 November 2020 06:38 PM Post By ៖ Apsara National Authority

របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ប្រចាំខែតុលា ឆ្នាំ២០២០ បានបង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់រមណីដ្ឋានអង្គរ ដោយក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន២៥៧សំណើ ក្នុងចំណោម៣៦៥សំណើ។
rn
rnករណីអនុញ្ញាតសំណើខាងលើផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកបាគង២៦សំណើ ស្រុកអង្គរធំចំនួន៩៤សំណើ ស្រុកពួកចំនួន២៨សំណើ ស្រុកបន្ទាយស្រីបានចំនួន៣៧សំណើ និងក្រុងសៀមរាបចំនួន៧២សំណើ។
rn
rnរាល់ការស្នើសុំច្បាប់សាងសង់គឺពុំមានការបង់ប្រាក់ទេ។
rn
rnប្រភេទសំណើដែលក្រុមការងារសហគមន៍ចុះពិនិត្យនិងដោះស្រាយមាន ១. ការជួសជុលផ្ទះ៖ ការជួសជុលឬប្តូរដំបូល ប្តូរជញ្ជាំង ប្តូរសសរ ប្តូរឬតសំយ៉ាប ជួសជុលជណ្តើរ ជួសជុលរបងមានស្រាប់ បន្ទប់ក្រោមផ្ទះ ២. សំណង់តូចតាច៖ សង់បង្គន់ សង់ទ្រុងមាន់ ទា ជ្រូក ជង្រុកស្រូវ តូបឬរោងលក់ដូរមុខផ្ទះ ៣.ចាក់ដី៖ ចាក់ដីលុបគ្រលុកក្នុងបរិវេណផ្ទះក្រោម។ល។
rn
rnក្រុមការងារសហគមន៍តែងចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលលើករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទីអាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងរមណីយដ្ឋានអង្គរ។ ក្រៅពីចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះ ក្រុមការងារក៏បានចូលរួមក្នុងកិច្ចការងារមនុស្សធម៌ ឧបត្ថម្ភថវិកាដល់ចាស់ព្រឹទ្ធាចារ្យ ចាស់ជរា ជនពិកា ជនទីទ័លក្រ អ្នកជំងឺ កុមារពិកាដែរ៕
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rnអត្ថបទ: លោក យី សូថា
rnរូបភាព: ក្រុមការងារសហគមន៍
គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានសម្រេចរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧នៃអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ នាសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប
ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានរៀប ចំតម្រង់បង្គោលឈើឱ្យត្រង់ និងដាក់ខ្សែឡើងវិញនៅតាមដងផ្លូវប្រាសាទបាយ័ន្ត។
នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជិះកង់សាកល្បងលើផ្លូវកង់ថ្មី ដែលជាផលិតផលទេសចរណ៍ថ្មីសម្រាប់ឆ្នាំ២០២១នៅក្នុង រមណីយដ្ឋានអង្គរ។
១-ការរៀបចំកិច្ចប្រជុំបច្ចេកទេលើកទី៣៤ និងកិច្ចប្រពេញអង្គលើកទី២៧របស់គណៈ កម្មាធិការអន្តរជាតិហៅកាត់អាយស៊ីស៊ី-អង្គរ (ICC-Angkor)
អាជ្ញាធរជាតិអប្សរា នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ របស់គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ អាយស៊ីស៊ី-អង្គរ (ICC-Angkor) នៅថ្ងៃអង្គារ និងថ្ងៃពុធ ១៣កើតនិង១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ និងទី២៧ ខែមករា ឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហប្រធានទាំងពីរ (បារាំង-ជប៉ុន)។
FirstPrev12345...381382NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
11
Today
:
2320
Yesterday
:
20186
This Week
:
58694
This Month
:
0296811
Total
:
014356666