NEWS

សារថ្វាយព្រះពរ

Published on 28 October 2020 05:26 PM Post By ៖ Apsara National Authority
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតឆ្ឆ័ត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បរវមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងព្រះញាតិវង្សានុវង្ស សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្ត្រខ្មែរ ជានិច្ចនិរន្តរ៍។









ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមឈើហានិភ័យចំនួន១៣ដើម ស្ថិតក្នុងបរិវេណប្រាសាទភិមានអាកាស បាននិងកំពុងកាត់ក្រី និងខ្លះត្រូវដកហូត។ ការងារនេះធ្វើឡើងបន្ទាប់ពីក្រុមជំនាញព្រៃឈើសង្កេតឃើញថា ដើមឈើទាំងនោះ ខ្លះដុះក្បែររចនាសម្ព័ន្ធប្រាសាទ និងខ្លះតាមបរិវេណផ្លូវទស្សនារបស់ភ្ញៀវទេសចរផង។ គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីបញ្ជៀសហានិភ័យនានា ដែលអាចកើតជាយថាហេតុចំពោះមនុស្ស និងប្រាសាទ។
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រោយពីទទួលបានការឯកភាពពីក្រុមអ្នកជំនាញការអាដហុករបស់អាយស៊ីស៊ី-អង្គរ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានបន្តដំណើរការគម្រោងកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ដោយមានរៀបចំជាផ្លូវថ្មើរជើងនិងប្រព័ន្ធរំដោះទឹក ព្រមទាំងដាំស្មៅឱ្យមានភាពបៃតងស្រស់បំព្រង ដើម្បីលើកតម្លៃបរិវេណអង្គរធំទាំងមូល។
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
1
Today
:
1001
Yesterday
:
5260
This Week
:
14171
This Month
:
0172060
Total
:
014231915