ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទាំង១១២ភូមិ នៅក្នុងឧទ្យានអង្គរ។
ជាក់ស្តែងក្រុមគោលដៅទី១ ក្រុមការងារប្រចាំក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម ខូយ គឹមទួ បានចុះពិនិត្យ និងដោះស្រាយសំណើស្ថិតក្នុងភូមិរហាលនិងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដោយបានអនុញ្ញាតចំនួន៤សំណើ។
គោលដៅទី២ ក្រុមការងារសហគមន៍នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ក្រុមទី៦ ដឹកនាំដោយលោក សំ សារ៉េត បានចុះពិនិត្យ និងដោះស្រាយ នៅក្នុងភូមិបឹងមាលា ឃុំបឹងមាលា។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៤សំណើ។
គោលដៅទី៣ ក្រុមការងារប្រចាំស្រុកអង្គរធំ ដឹកនាំដោយ លោក ព្រហ្ម សំអ៊ាន បានចុះពិនិត្យ និងដោះស្រាយនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ភូមិស្វាយចេក ឃុំស្វាយចេក។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៦សំណើ។
សរុបមក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាទាំងពីរគោលដៅបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន១៤ សំណើ៕
អត្ថបទ និងរូបភាព: ក្រុមការងារសហគមន៍