ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គោលដៅទី១ ក្រុមការងារប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា បានចុះពិនិត្យ លើទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៤សំណើ។ គោលដៅទី២ ក្រុមការងារប្រចាំក្រុងសៀមរាបដឹកនាំដោយ លោក ឡុង កុសល បានចុះពិនិត្យលើទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៥សំណើ។
សរុបមក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាទាំងពីរគោលដៅបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៩ សំណើ៕
អត្ថបទ និងរូបភាព: ក្រុមការងារសហគមន៍