NEWS

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៩សំណើ

Published on 26 October 2020 07:29 PM Post By ៖ Apsara National Authority

ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
rn
rnក្នុងកំឡុងពេលបំពេញភារកិច្ចនៅរមណីយដ្ឋានអង្គរ លោក Christophe GIGAUDAUT បានចុះទៅស្វែងយល់អំពីការជួសជុលផ្សេងៗនៅតាមប្រាសាទមួយចំនួនរួមមាន ប្រាសាទបន្ទាយស្រី ប្រាសាទលលៃ ប្រាសាទបាគង ប្រាសាទទន្លេស្ងួត ប្រាសាទតុបខាងលិច ប្រាសាទតានៃ ប្រាសាទប្រែរូប ប្រាសាទព្រះខ័ន្ធ ប្រាសាទអង្គរវត្ដ ព្រមទាំងបានស្វែងយល់ពីគម្រោងផែនការអនាគតក្នុងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទីក្រុងអង្គរធំ និងនៅកន្លែងផ្សេងទៀត។
rn
rnដូចគ្នានេះដែរ មន្ត្រីស្ថានទូតជប៉ុនដែលនឹងទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអាយស៉ីស៉ី-អង្គរក៏នឹងអញ្ជើញចុះមកពិនិត្យនិងសិក្សាស្វែងយល់នៅរមណីយដ្ឋានអង្គរដែរនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ៕
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rnអត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
rnរូបភាព៖ លេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ
នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបតិ្តការនៃអាជ្ញាធរជាតិអប្សរា សហការជាមួយកងរាជអាវុធហត្ថខេត្ត អង្គភាពនគរបាលការពារបេតិកភណ្ឌ ស្នងការនគរបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះរុះរើសំណង់ទ្វារដែក សង់ដោយគ្មានការអនុញ្ញាត នៅសង្កាត់គោកចក (តំបន់២) ក្រុងសៀមរាប បន្ទាប់ពីម្ចាស់កម្មសិទ្ធិមិនគោរពតាមការសន្យាថារុះរើដោយខ្លួនឯងតាមការកំណត់។
ការសិក្សាស្រាវជ្រាវ លើកុលាលភាជន៍ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធ្វើឱ្យខ្មែរជំនាន់ក្រោយ បានស្គាល់ពីរបៀបរបបនៃការរស់នៅ និងជីវភាពរបស់មនុស្សជំនាន់មុនៗ។ គេអាចទទួលបានបំណែកកុលាលភាជន៍ទាំងនោះ តាមរយៈកំណាយស្រាវជ្រាវ ពីក្នុងតំបន់ផ្សេងៗ។ តាំងពីឆ្នាំ២០១៥មក អាជ្ញាធរជាតិអប្សរាបានបង្កើតអង្គភាពមួយ ដោយឲ្យឈ្មោះថា អង្គភាពកុលាលភាជន៍អង្គរ ទទួលបន្ទុកស្រាវជ្រាវ និងសិក្សាលម្អិតលើបំណែកកុលាលភាជន៍ទាំងនោះ។
ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស ពាក់មួកសុវត្ថិភាព បុរសវ័យចំណាស់និងវ័យកណ្តាល ជាច្រើន កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការដ្ឋានជួសជុលប្រាសាទឥដ្ឋ ដែលមានរន្ទារហ៊ុំពីខាងក្រៅយ៉ាងស្អេកស្កះ។ សកម្មភាពនេះ សំដៅធ្វើយ៉ាងណាឱ្យសំណង់ប្រាសាទ ដែលមានការខូចខាត ទទួលបានល្អប្រសើរឡើងវិញផ្នែកបេតិកភណ្ឌជាតិ វិស័យទេសចរណ៍ រួមទាំងទុកជាមរតកវប្បធម៌របស់កូនខ្មែរគ្រប់ជំនាន់។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
10
Today
:
0136
Yesterday
:
33427
This Week
:
00136
This Month
:
0303119
Total
:
015372922