NEWS

មន្ដ្រីស្ថានទូតបារាំងចុះពិនិត្យនិងសិក្សាស្វែងយល់ពីការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ

Published on 24 October 2020 08:30 PM Post By ៖ Apsara National Authority

ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។

ក្នុងកំឡុងពេលបំពេញភារកិច្ចនៅរមណីយដ្ឋានអង្គរ លោក Christophe GIGAUDAUT បានចុះទៅស្វែងយល់អំពីការជួសជុលផ្សេងៗនៅតាមប្រាសាទមួយចំនួនរួមមាន ប្រាសាទបន្ទាយស្រី ប្រាសាទលលៃ ប្រាសាទបាគង ប្រាសាទទន្លេស្ងួត ប្រាសាទតុបខាងលិច ប្រាសាទតានៃ ប្រាសាទប្រែរូប ប្រាសាទព្រះខ័ន្ធ ប្រាសាទអង្គរវត្ដ ព្រមទាំងបានស្វែងយល់ពីគម្រោងផែនការអនាគតក្នុងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទីក្រុងអង្គរធំ និងនៅកន្លែងផ្សេងទៀត។

ដូចគ្នានេះដែរ មន្ត្រីស្ថានទូតជប៉ុនដែលនឹងទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអាយស៉ីស៉ី-អង្គរក៏នឹងអញ្ជើញចុះមកពិនិត្យនិងសិក្សាស្វែងយល់នៅរមណីយដ្ឋានអង្គរដែរនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ៕

























អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ
អាជ្ញាធរជាតិអប្សរា ក្រោមការទទួលបន្ទុករបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ សហការជាមួយស្ថាប័ន JASA ប្រទេសជប៉ុន និងអង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ បានរៀបចំសែនព្រែន សុំសេចក្តីសុខចម្រើន ដើម្បីបើកការដ្ឋានជួសជុលប្រាសាទបាយ័ន្តនៅជាន់ទី៣ ឱ្យផុតពីបញ្ហាប្រឈម មុននឹងបើកដំណើរការឱ្យភ្ញៀវចូលទស្សនាជាថ្មី។
ថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៦គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើស្នើសុំជួសជុលតូចតាចរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ។
ក្រុមការងារថែរក្សាបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ជានិច្ចជាកាលបានខិតខំប្រឹងប្រែងថែរក្សា ក្នុងន័យធ្វើយ៉ាងណាឱ្យបរិស្ថានក្នុងរមណីយដ្ឋានអង្គរ ពិសេសមុខប្រាសាទអង្គរវត្ត មានភាពស្រស់ស្អាត មានភាពបៃតង ជាទីទាក់ទាញ និងជាទីគយគន់សម្រាប់ភ្ញៀវទេសចរគ្រប់រូប។ សកម្មភាពទាំងនោះរួមមាន ការស្រោចទឹកដើមឈើនិងសួនច្បារជាប្រចាំ
ដោយពិនិត្យឃើញមានហានិភ័យខ្ពស់របស់ដើមឈើ ដែលដុះលើរចនាសម្ព័ន្ធស្ពានថ្មបុរាណនៅចន្លោះប្រាសាទតាកែវ និងប្រាសាទធម្មនន្ទ លើស្ទឹងសៀមរាប ក្រុមជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដោយសហការជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើទាំងនោះ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
5484
Yesterday
:
10672
This Week
:
65768
This Month
:
0149922
Total
:
014209777