ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែត រៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍទឹកស្អាត និងអនាម័យនៅទីក្រុងប្រកបដោយចីរភាព SUWAS“

បានផ្សាយនៅ ថ្ងៃទី 24 ខែ តុលា ឆ្នាំ2020 04:36 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍទឹកស្អាតនិងអនាម័យនៅទីក្រុងប្រកបដោយចីរភាព” ក្រោមការជួយឧបត្ថម្ភដោយទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែត ហៅកាត់ថា Sida និងគាំទ្របច្ចេកទេសដោយ NIRAS និងWater Aid ។

សិក្ខាសាលនេះធ្វើឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងនិងជំនាញលើការងារអភិវឌ្ឍន៍ទឹកស្អាត និងអនាម័យនៅក្នុងសហគមន៍ ដល់ស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប។ ដោយមានអ្នកចូលរួមចំនួន៥០នាក់ មកពីក្រសួងបរិស្ថាន សាលាខេត្តសៀមរាប សាលាក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា មន្ទីរសាធារណ ការខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរបរិស្ថានខេត្ត រដ្ឋាករទឹកស្វយ័តសៀមរាប អង្គការលំនៅឋានមនុស្សជាតិកម្ពុជា (Habitat for Humanity Cambodia) ក្រុមហ៊ុនហ្គាអៀ និងក្រុមហ៊ុនNIRAS។

ឯកឧត្តម ជុំ សុភមករា អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ក្នុងកម្មវិធីបើកសិក្ខាសាលាថា៖ ទឹកមានសារៈសំខាន់ណាស់សម្រាប់ទ្រទ្រង់ជីវិតយើងទាំងអស់គ្នា។ ដូច្នេះយើងត្រូវចេះគ្រប់គ្រងទឹកឱ្យបានល្អ ជាពិសេសទឹកស្អាត និងអនាម័យ។ សិក្ខាសាលានេះពិតជាសំខាន់ដែលទាមទារស្ថានប័នពាក់ព័ន្ធទាំងអស់នៅខេត្តសៀមរាបត្រូវយល់ដឹងពីទឹកស្អាតដើម្បីយកទៅផ្សព្វផ្សាយ និងអនុវត្តក្នុងមូលដ្ឋានរបស់ខ្លួនដែលជាប្រយោជន៍ដល់សុខភាពសាធារណៈ។

លោក សុខ វណ្ណា តំណាងក្រុមហ៊ុន NIRAS និងអ្នកសម្របសម្រួលសិក្ខាសាលានាពេលនេះ បានលើកឡើងថា៖ NIRAS ជាក្រុមហ៊ុនប្រឹក្សាវិស្វកម្មលំដាប់ពិភពលោក ហើយជាក្រុមហ៊ុនគាំទ្របច្ចេកទេសដល់ទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែត Sida ដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីដូចជា ប្រទេសបង់ក្លាដេស នេប៉ាល់ ឡាវ ភូមា និងកម្ពុជា លើគម្រោងការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យក្នុងទីប្រជុំជនប្រកបដោយចីរភាព។ លោកសង្ឃឹមថា សិក្ខាសាលានេះនឹងផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៍ដល់មន្ត្រីស្ថាប័នពាក់ព័ន្ធលើវិស័យទឹកស្អាត និងអនាម័យប្រកបដោយចីរភាព។

គួរបញ្ជាក់ផងដែរថា វគ្គសិក្ខាសាលាបណ្តុះបណ្តាលកម្រិតអន្តរជាតិស្តីពី“ការអភិវឌ្ឍវិស័យទឹកស្អាតនិងអនាម័យក្នុងទីប្រជុំជនប្រកបដោយចីរភាព “ នេះតែងធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០១៧មក ដោយមានសិក្ខាកាមចូលរួមចន្លោះពី៣០នាក់ ទៅ៥០នាក់ក្នុងមួយវគ្គ៕















អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ហ៊ុំ រិទ្ធី
សាលិខិតជូនពរ
( ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2020 )
ក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកលដែលនឹងឈានមកដល់នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ.ស ២០២១
សាលិខិតជូនពរ
( ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2020 )
ក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកលដែលនឹងឈានមកដល់នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ.ស ២០២១
សាលិខិតថ្វាយព្រះពរ
( ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2020 )
ក្នងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកលដែលនឹងឈានមកដល់នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ.ស ២០២១
លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំខែធ្នូ ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៦គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន២៩៧ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន១៩១សំណើ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
5624
ម្សិលមិញ
:
10672
សប្តាហ៍នេះ
:
65908
ខែនេះ
:
0150062
សរុប
:
014209917