NEWS

សិក្ខាកាមចំនួន២៥រូប ទទួលបានការបណ្តុះបណ្តាលស្តីពី “ការអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ”

Published on 23 October 2020 04:22 PM Post By ៖ Apsara National Authority

នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាជាតិធរអប្សរា បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិរក្សនិងគ្រប់គ្រងបេតិកភណ្ឌ» ក្រោមវត្តមានលោកស្រី Barbara J.Anello-Armani ជាសាស្រ្តាចារ្យបង្រៀនភាសាអង់គ្លេសលើវិស័យការងារអភិរក្សនិងគ្រប់គ្រងបេតិកភណ្ឌ។

វគ្គបណ្តុះបណ្តាលនេះចាប់ពីថ្ងៃទី២២ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់សិក្ខាកាមមកពីមជ្ឈមណ្ឌលខេមរសិក្សា និងអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន២៥រូបដែលជាគ្រូបង្រៀនកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងអ្នកអប់រំបម្រើការងារនៅតាមសារមន្ទីរក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ។

លោកស្រី Barbara J.Anello-Armani បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះបានសហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ មជ្ឈមណ្ឌលខេមរសិក្សា និងអាជ្ញាធរជាតិព្រះវិហារ ដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងដល់លោកគ្រូ អ្នកគ្រូដែលជាទិស ដៅសំខាន់ក្នុងការផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សឱ្យបានស្គាល់ ស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌទាំងអស់គ្នា។ មិនតែប៉ុណ្ណោះក៏ដើម្បីបង្កើនសមត្ថភាពផ្នែកភាសាអង់គ្លេសដល់មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរានិងអាជ្ញាធរជាតិព្រះវិហារ ឱ្យមានសមត្ថភាពទំនាក់ទំនងការងារជាមួយបុគ្គលិក, ឬអ្នកជំនាញអន្តរជាតិក្នុងបេសកកម្មការងារអភិរក្ស អភិវឌ្ឍន៍ប្រាសាទ។

កញ្ញា ម៉ៅ សេងយាន គ្រូបង្គោលនៃវគ្គបណ្តុះ បណ្តាលបានឱ្យដឹងថា រយៈពេល២ខែកន្លះនៃវគ្គបណ្តុះបណ្តាលនេះ នឹងបង្រៀនសិក្ខាកាម អំពីតួនាទីនិងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរាទាក់ទងនឹងកិច្ចការអភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អង្គរ។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល កញ្ញា សេងយ៉ាន សង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីច្រើនពីកិច្ចការអភិរក្សបេតិកភណ្ឌ ដើម្បីយកទៅអនុវត្តការងារ ក៏ដូចជាបង្រៀនដល់អ្នកផ្សេងៗទៀតបានល្អប្រសើរ ក្នុងការបណ្តុះគំនិតឱ្យស្រឡាញ់សម្បត្តិវប្បធម៌ជាតិកាន់តែខ្លាំងថែមទៀត៕













អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហ៊ុំ រិទ្ធី
ក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកលដែលនឹងឈានមកដល់នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ.ស ២០២១
ក្នងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកលដែលនឹងឈានមកដល់នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ.ស ២០២១
លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំខែធ្នូ ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៦គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន២៩៧ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន១៩១សំណើ។
អាជ្ញាធរជាតិអប្សរា បានរៀបចំចាក់កៅស៊ូអ៊ុតផ្លូវមុខប្រាសាទអង្គរវត្ត រួចរាល់ជាស្ថាពរហើយ ដែលការណ៍នេះធ្វើឱ្យសោភ័ណភាពបរិស្ថាននៅតំបន់នេះ កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញជាខ្លាំង។ នារយៈពេលចុងក្រោយនាឆ្នាំ២០២០នេះ បើទោះបីជាមានការរំខានដោយសារជំងឺកូវីដ១៩យ៉ាងណាក្ដី

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
10
Today
:
0853
Yesterday
:
5260
This Week
:
14023
This Month
:
0171912
Total
:
014231767