NEWS

អាជ្ញាធរជាតិអប្សរាសហការជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗដើម្បីរៀបចំឯកសារស្តីពីអង្គរ

Published on 21 October 2020 06:34 PM Post By ៖ Apsara National Authority
កម្មវិធី "អង្គរ និងលើសពីនេះ..." គឺជាកិច្ចសហការថ្មីមួយរវាងអាជ្ញាធរជាតិអប្សរានិងសារព័ត៌មានអេឡិចត្រូនិចថ្មីៗក្នុងការរៀបចំឯកសារទាំងភាសាជាតិនិងបរទេសដើម្បីផ្សព្វផ្សាយមិនត្រឹមតែអំពីកិច្ចអភិរក្ស អភិវឌ្ឍន៍ប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែរួមមានអាថ៌កំបាំងជាច្រើនដែលមានតម្លៃជាបេតិកភណ្ឌអរូបីនៅក្នុងរមណីយដ្ឋានអង្គរដែរ។ ឯកសារទាំងនេះមានចរិតជាប្រវត្តិសាស្ត្រផង និងមានចរិតបច្ចុប្បន្នភាពផងដែលធ្វើឲ្យអ្នកទស្សនាអាចស្វែងយល់មួយផ្នែកអំពីខ្លឹមសារនៃប្រវត្តិសាស្ត្រពាក់ព័ន្ធ និងប្រៀបធៀបទៅនឹងទិដ្ឋភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។

ក្នុងកម្មវិធីនេះ ក្រុមការងារនឹងធ្វើបទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ អ្នកជំនាញ បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ព្រះសង្ឃ មហាជនទូទៅ ដើម្បីប្រមូលផ្តុំនូវខ្លឹមសារសំខាន់ៗដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស៉ីជម្រៅស្របតាមលក្ខណៈវិទ្យាសាស្ត្រ៕

សូមចុចលើចំណុចបន្តខាងក្រោមដើម្បីទស្សនាឯកសារដែលបានចេញផ្សាយពេលមុន៖ https:/www.facebook.com/apsaraautorite/videos/827136901393818/



















អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារសហគមន៍ប្រចាំស្រុកបា្រសាទបាគង នាព្រឹកថ្ងៃទី២៣ ខែឧសភានេះ បាននាំយកអំណោយសង្គ្រោះបឋមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ទៅជូនប្រជាពលរដ្ឋមួយគ្រួសារដែលមានអាសយដ្ឋាននៅភូមិកញ្ជរ ឃុំរលួស ដែលរងគ្រោះដោយត្រូវខ្យល់ព្យុះដួលរលំផ្ទះទាំងស្រុង កាលពីដើមខែឧសភាកន្លងទៅ។
ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំប្រព័ន្ធទឹក ដោយបង្កប់ទុយោដាក់តាមបណ្តោយផ្លូវចូលពីខ្លោងទ្វារចូលទៅកសិណនៃប្រាសាទបន្ទាយស្រី។ ការរៀបចំប្រព័ន្ធទឹកនេះ គឺដើម្បីបញ្ជូនទឹកកុំឲ្យដក់នៅយូរពេលភ្លៀងធ្លាក់ម្តងៗ និងដើម្បីលើកតម្លៃទេសភាពវប្បធម៌នៃប្រាសាទ ជាពិសេស គឺសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងរដូវភ្លៀង។
កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សឹង គង់ ទីប្រឹក្សាអាជា្ញធរជាតិអប្សរា និងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធជនរួមជាតិដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាមួយព្រះសង្ឃ អាជា្ញធរខេត្ត មន្រ្តីជុំវិញខេត្តសិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅវត្តទេពពោធិវង្សក្រុង-ខេត្តសៀមរាប។
ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយបន្ទាន់មួយនៅលើទំនប់ត្រពាំងខ្មោច ដែលស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប មុននឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាននៃសង្កាត់នគរធំ ធ្វើការស្តារឡើងវិញ។ ការធ្វើកំណាយនៅពេលនេះ ដើម្បីស្តារត្រពាំងបុរាណឡើងវិញនៅពេលនេះ គឺ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដើម្បីឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្តារត្រពាំង និងស្រះបុរាណឡើងវិញសម្រាប់ទប់ទឹកប្រើប្រាស់កុំឲ្យខ្វះខាតនាឆ្នាំខាងមុខៗ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
5671
Yesterday
:
10672
This Week
:
65955
This Month
:
0150109
Total
:
014209964