នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គោលដៅទី១ ក្រុមការងារប្រចាំក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម ខូយ គឹមទួ បានពិនិត្យ និងដោះស្រាយចំនួន ៩សំណើ ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូងនិងភូមិអញ្ជាញ សង្កាត់នគរធំ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៥សំណើ។
គោលដៅទី២ ក្រុមការងារប្រចាំស្រុកអង្គរធំ ដឹកនាំដោយ លោក ព្រហ្ម សំអ៊ាន បានចុះពិនិត្យនិងនិងដោះស្រាយចំនួន៧សំណើ ស្ថិតក្នុងភូមិសំរោង ឃុំលាងដៃ។ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៥សំណើ។
សរុបមក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន១០សំណើ៕
អត្ថបទ និងរូបភាព: ក្រុមការងារសហគមន៍