NEWS

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន២៥សំណើ

Published on 13 October 2020 04:59 PM Post By ៖ Apsara National Authority
ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ មានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ក្រុមការងារប្រចាំស្រុកអង្គរធំ ដឹកនាំដោយ លោក ព្រហ្ម សំអ៊ាន បានពិនិត្យ និងដោះស្រាយចំនួន ១៨សំណើ ស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន ១៤សំណើ។
ក្រុមការងារប្រចាំស្រុកពួក ដឹកនាំដោយ លោក អឿន សំអុន បានពិនិត្យ និងដោះស្រាយចំនួន ១០សំណើ ស្ថិតក្នុង ភូមិគោកត្រាចភូមិព្រៃធ្លក ភូមិប្រឡាយ ភូមិអំពិលពាម ភូមិស្វាយ ភូមិជ្រលង ស្ថិតក្នុងភូមិសំរោង ឃុំខ្នាត។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៥សំណើ។ ក្រុមការងារប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានចុះពិនិត្យនិងនិងដោះស្រាយចំនួន ចំនួន៨សំណើ ស្ថិតក្នុងភូមិ ភូមិថ្នល់ទទឹងនិង ភូមិតាកុះ ឃុំព្រះដាក់ ភូមិរំចេក ឃុំរំចេក។ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៦សំណើ។

សូមបញ្ជាក់ថា ក្រុមការងារសហគមន៍ទាំង៣គោលដៅបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ដោយអនុញ្ញាតបានចំនួន២៥សំណើ លើចំនួន៣៦សំណើ៕















អត្ថបទ៖ លោក យី សុថា
រូបភាព៖ ក្រុមការងារសហគមន៍
ក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកលដែលនឹងឈានមកដល់នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ.ស ២០២១
ក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកលដែលនឹងឈានមកដល់នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ.ស ២០២១
ក្នងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកលដែលនឹងឈានមកដល់នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ.ស ២០២១
លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំខែធ្នូ ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៦គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន២៩៧ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន១៩១សំណើ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
10
Today
:
4566
Yesterday
:
10672
This Week
:
64850
This Month
:
0149004
Total
:
014208859