NEWS

អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យប្រព័ន្ធទ្វាររំដោះទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ

Published on 11 October 2020 08:36 PM Post By ៖ Apsara National Authority
ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរានិងសហការី បានចុះពិនិត្យស្ថានភាពទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ។

ក្នុងការគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរនេះដែរ បានប្រើប្រាស់ធារាសាស្រ្តបុរាណឡើងវិញដើម្បីចែកចាយទឹកទៅទីតាំងផ្សេងៗ និងកន្លែងដែលចាំបាច់នានា ជាពិសេសបានបញ្ចៀសទឹកជំនន់ក្នុងតំបន់ប្រាសាទ និងក្រុងសៀមរាប រួមទាំងប្រមូលទឹកយកទៅរក្សាទុកនៅបារាយណ៍ធំៗក្នុងរមណីយដ្ឋានអង្គរដែលជាអាងស្តុកទឹកនាសម័យបុរាណ។

ម្យ៉ាងទៀត ដោយយល់ឃើញថាស្ទឹងរលួសមានទឹកកើនច្រើន អាជ្ញាធរជាតិអប្សរាបានប្រើប្រព័ន្ធធារាសាស្ត្របុរាណនេះដើម្បីរំលែកទឹកខ្លះមកស្ទឹងសៀមរាបក្នុងការបញ្ជូនបន្តទៅផ្នែកខាងក្រោមនិងទៅដល់ទន្លេសាប៕





























អត្ថបទ និងរូបភាព: លោក យី សុថា
ក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកលដែលនឹងឈានមកដល់នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ.ស ២០២១
ក្នងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកលដែលនឹងឈានមកដល់នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ.ស ២០២១
លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំខែធ្នូ ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៦គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន២៩៧ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន១៩១សំណើ។
អាជ្ញាធរជាតិអប្សរា បានរៀបចំចាក់កៅស៊ូអ៊ុតផ្លូវមុខប្រាសាទអង្គរវត្ត រួចរាល់ជាស្ថាពរហើយ ដែលការណ៍នេះធ្វើឱ្យសោភ័ណភាពបរិស្ថាននៅតំបន់នេះ កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញជាខ្លាំង។ នារយៈពេលចុងក្រោយនាឆ្នាំ២០២០នេះ បើទោះបីជាមានការរំខានដោយសារជំងឺកូវីដ១៩យ៉ាងណាក្ដី

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
10
Today
:
7190
Yesterday
:
5260
This Week
:
20360
This Month
:
0178249
Total
:
014238104