NEWS

សកម្មភាពកម្មករដឹកជញ្ជូនថ្មទៅជួសជុលប្រាសាទកណ្តាលស្រះស្រង់

Published on 11 October 2020 08:33 PM Post By ៖ Apsara National Authority
ប្រាសាទកណ្តាលស្រះស្រង់ បានដំណើរការជួសជុលឱ្យមានរូបរាងឡើងវិញកាលពីអំឡុងខែឧសភា ឆ្នាំ២០២០ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា។ មកដល់ពេលនេះ ក្រុមការងារបានរៀបគ្រឹះប្រាសាទជិតរួចរាល់ហើយ។

ទាក់ទងនឹងការជួសជុលប្រាសាទនៅកណ្តាលស្រះស្រង់ ជួបប្រទះការលំបាកបំផុត គឺការដឹកជញ្ជូនសម្ភារយកទៅកាន់ការដ្ឋាន ព្រោះប្រាសាទនេះហ៊ុព័ទ្ធទៅដោយទឹកស្រះស្រង់។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមការងារបានប្រើរទេះរុញនិងក្បូនដើម្បីជញ្ជូនថ្មម្តងមួយៗយកទៅជួសជុល។

សូមអញ្ជើញទស្សនាកម្រងរូបភាពអំពីសកម្មភាពកម្មករដឹកជញ្ជូនថ្មកាត់ទឹកនៅប្រាសាទកណ្តាលស្រះស្រង់ដូចតទៅ៖
















រូបភាព៖ ឯកឧត្តម គឹម សុធិន
ថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៦គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើស្នើសុំជួសជុលតូចតាចរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ។
ក្រុមការងារថែរក្សាបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ជានិច្ចជាកាលបានខិតខំប្រឹងប្រែងថែរក្សា ក្នុងន័យធ្វើយ៉ាងណាឱ្យបរិស្ថានក្នុងរមណីយដ្ឋានអង្គរ ពិសេសមុខប្រាសាទអង្គរវត្ត មានភាពស្រស់ស្អាត មានភាពបៃតង ជាទីទាក់ទាញ និងជាទីគយគន់សម្រាប់ភ្ញៀវទេសចរគ្រប់រូប។ សកម្មភាពទាំងនោះរួមមាន ការស្រោចទឹកដើមឈើនិងសួនច្បារជាប្រចាំ
ដោយពិនិត្យឃើញមានហានិភ័យខ្ពស់របស់ដើមឈើ ដែលដុះលើរចនាសម្ព័ន្ធស្ពានថ្មបុរាណនៅចន្លោះប្រាសាទតាកែវ និងប្រាសាទធម្មនន្ទ លើស្ទឹងសៀមរាប ក្រុមជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដោយសហការជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើទាំងនោះ។
ក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកលដែលនឹងឈានមកដល់នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ.ស ២០២១

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
14
Today
:
6692
Yesterday
:
5260
This Week
:
19862
This Month
:
0177751
Total
:
014237606