ព័ត៌មានថ្មីៗ

រយៈពេល២ថ្ងៃ ក្រុមសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន៦០សំណើ

បានផ្សាយនៅ ថ្ងៃទី 08 ខែ តុលា ឆ្នាំ2020 10:32 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ថ្ងៃទី៦ និងទី៧ ខែតុលា ឆ្នាំ២០២០ ក្រុមការសហគមន៍ចំនួន ៤គោលដៅ ដោយមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៦០សំណើ។

ក្រុមសហគមន៍ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា បានពិនិត្យ និងដោះស្រាយចំនួន០៨សំណើ ស្ថិតក្នុងភូមិគិរីមានន្ទ ភូមិគោកចាន់ ភូមិតាប៉ាង ភូមិត្រពាំងរុន និងភូមិត្នោត ឃុំអំពិល ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតទាំង០៨សំណើ។ ក្រុមសហគមន៍ប្រចាំស្រុកអង្គរធំ ដឹកនាំដោយ លោក ព្រហ្ម សំអ៊ាន បានពិនិត្យ និងដោះស្រាយចំនួន៤៤សំណើ ស្ថិតក្នងភូមិសំរោង ឃុំលាងដៃ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៣៨សំណើ។
ក្រុមសហគមន៍ប្រចាំស្រុកពួកដឹកនាំដោយ លោក អឿន សំអុន បានពិនិត្យ និងដោះស្រាយចំនួន០៩សំណើ ស្ថិតក្នុងភូមិគោកស្នួល ភូមិគោកត្រាច ភូមិខ្នាត និងភូមិប្រឡាយ ឃុំខ្នាត ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាត០៦សំណើ។ ក្រុមសហគមន៍ប្រចាំក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម ខូយ គឹមទួ បានពិនិត្យ និងដោះស្រាយចំនួន១៣សំណើ ស្ថិតក្នងភូមិអារក្សស្វាយ សង្កាត់នគរធំ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៨សំណើ។

សរុបមក ទាំងពីរថ្ងៃ ក្រុមសហគមន៍ទាំង៤គោលដៅបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន៦០សំណើ ក្នុងចំនួន៧៤សំណើ៕
















អត្ថបទ៖ លោក យី សុថា
រូបភាព៖ ក្រុមការងារសហគមន៍
“ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។
នៅឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឲ្យជួយការពារនិងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់។ តបតាមការអំពាវនាវនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
គម្រោងបិទចរាចរណ៍ផ្លូវមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦តទៅ ។ ការអនុវត្តគម្រោងនេះ យើងសង្កេតឃើញថាសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន ការដើរកំសាន្តរបស់ភ្ញៀវទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្ត បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
12
ថ្ងៃនេះ
:
61079
ម្សិលមិញ
:
93709
សប្តាហ៍នេះ
:
269108
ខែនេះ
:
0587233
សរុប
:
013569547