ព័ត៌មានថ្មីៗ

ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម បំផុសគំនិតឱ្យពលរដ្ឋខ្មែរដាំដើមព្នៅឡើងវិញ

បានផ្សាយនៅ ថ្ងៃទី 23 ខែ កញ្ញា ឆ្នាំ2020 08:54 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។

មានបន្ទូលទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងពិធីដាំដើមព្នៅចំនួន៨៤ដើម នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ព្រះមហាវិមលធម្ម ពិន សែម មានបន្ទូលជាច្រើនជុំវិញសារប្រយោជន៍នៃរុក្ខជាតិដើមព្នៅ ក៏ដូចជាការចំណាយពេលវេលារបស់ព្រះអង្គច្រើនឆ្នាំក្នុងការស្វែងរកពូជព្នៅដែលល្អសម្រាប់បណ្ដុះ និងដាំឡើងវិញក្នុងតំបន់អង្គរនៅពេលនេះ។ ពូជដែលយកមកដាំនៅពេលនេះ គឺនាំយកពីឃុំរើលនៃស្រុកពួក ខេត្តសៀមរាប ពូជមួយទៀតនាំយកពីស្រុកព្រះនេត្រព្រះនៃខេត្តបន្ទាយមានជ័យ និង២ប្រភេទទៀត យកពីខេត្តបាត់ដំបង ដែលសុទ្ធសឹងជាពូជដែលគ្មានជ័រ និងមានឱជារសឆ្ងាញ់។

គោលបំណងសំខាន់ដែលព្រះមហាវិមលធម្ម ពិន សែម ស្វះស្វែងរកពូជព្នៅមកដាំនៅពេលនេះ ព្រោះព្រះអង្គយល់ពីតម្លៃដ៏មហាសាលរបស់វា ដែលព្រះអង្គរៀបរាប់ថា តាមក្បួនតម្រាបុរាណបាននិយាយថា ព្នៅ អាចប្រើជាឱសថសម្រាប់ព្យាបាលរោគ ជាថ្នាំចម្រើនអាយុ ជួយសរីរាង្គកាយមនុស្សបានច្រើន ជួយឱ្យមានកម្លាំង សាច់សម្បុរស្អាត។ល។ និងជារុក្ខជាតិដែលត្រូវបានលើកតម្កើងក្នុងសាសនាព្រាហ្មណ៍ ដោយគេតែងនិយាយថា ជារុក្ខជាតិរបស់ព្រះសិវៈ ព្រោះស្លឹករបស់វាក្នុងមួយទងមាន៣សន្លឹក គឺដូចជាលំពែងត្រីសូរ្យរបស់ព្រះឥសូរ ម្យ៉ាងទៀតក៏ដូចភ្នែកព្រះឥសូរយ៉ាងដូច្នោះដែរ។ ព្នៅគឺជារុក្ខជាតិដែលប្រើក្នុងព្រះរាជពិធីរបស់ព្រះមហាក្សត្រផងដែរ ដូចជាគេប្រើស្លឹករបស់វាក្នុងពិធីឡើងគ្រងរាជ្យសម្បត្តិ និងព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រជាដើម។

ដោយយល់ពីតម្លៃនៃរុក្ខជាតិព្នៅដ៏លើសលុបយ៉ាងដូច្នេះហើយ ទើបព្រះមហាវិមលធម្ម ពិន សែម បានផ្តួចផ្តើមគំនិតបំផុសឱ្យមានការដាំឡើងវិញនៅតំបន់អង្គរ និងអាចទាក់ទាញភ្ញៀវទេសចរបានផងដែរ ព្រោះផ្ការបស់វាជះក្លិនក្រអូបរយៈពេលពេញមួយខែ។ លើសពីនេះព្រះអង្គក៏ចង់ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចាប់ផ្តើមដាំរុក្ខជាតិណាដែលមានតម្លៃឡើងវិញ ដូចជា ព្នៅ ស្ដៅ ក្រសាំង និងអំពិលជាដើម ដែលព្រះអង្គយល់ថា វាបានបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ តែយើងបែរជាមិនយល់ពីតម្លៃរបស់វា និងមិននាំគ្នាដាំឡើងវិញ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរារីករាយសហការ និងផ្តល់ទីតាំងសម្រាប់ដាំដើមព្នៅនេះ។ ឯកឧត្តមបន្ថែមថា អាជ្ញាធរជាតិអប្សរាបានត្រៀមដីមួយកន្លែងនៅខាងជើងក្រុងអង្គរធំ សម្រាប់ធ្វើជាចម្ការព្នៅ និងដាំពូជព្នៅចម្រុះសម្រាប់ជាប្រយោជន៍ទៅថ្ងៃក្រោយ ក៏ដូចជាទុកសម្រាប់ប្រជាពលរដ្ឋខ្មែរស្គាល់ដើមព្នៅនេះផង។ ឯកឧត្តមបន្ថែមទៀតថា ក្នុងរមណីយដ្ឋានអង្គរគឺដើមឈើរហូត ១៨៣ប្រភេទ ហើយគោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺចង់ថែរក្សាតំបន់នេះនៅតែសម្បូរធនធានធម្មជាតិចម្រុះបែបជារហូតតទៅ៕









































អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហ៊ុំ រិទ្ធី និង ហាប់ គឹមអាន
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
2034
ម្សិលមិញ
:
9079
សប្តាហ៍នេះ
:
02034
ខែនេះ
:
0155543
សរុប
:
012924975